ព្រះត្រៃបិដក ភាគ ០៩
[៤៦៧] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុនោះ ចូលទៅរកសង្ឃ ហើយធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាង សំពះបាទាភិក្ខុចាស់ទាំងឡាយ រួចអង្គុយច្រហោង ផ្គងអញ្ជលីឡើង ពោលយ៉ាងនេះថា បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ហើយមិនដឹងទីកំណត់អាបត្តិ ទាំងមិនដឹងទីកំណត់រាត្រី រលឹកមិនឃើញទីកំណត់អាបត្តិ ទាំងរលឹកមិនឃើញទីកំណត់រាត្រី មានសេចក្តីសង្ស័យ ក្នុងទីកំណត់អាបត្តិ ទាំងមានសេចក្តីសង្ស័យ ក្នុងទីកំណត់រាត្រី បពិត្រព្រះសង្ឃដ៏ចំរើន ខ្ញុំនោះ សូមសុទ្ធន្តបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ។ ភិក្ខុនោះ ត្រូវសូមជាគំរប់ពីរដងផង ត្រូវសូមជាគំរប់បីដងផង។
[៤៦៨] ត្រូវភិក្ខុអ្នកឆ្លាស ប្រតិពល ផ្តៀងសង្ឃថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតភិក្ខុនេះ មានឈ្មោះដូច្នេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ហើយមិនដឹងទីកំណត់អាបត្តិ ទាំងមិនដឹងទីកំណត់រាត្រី រលឹកមិនឃើញទីកំណត់អាបត្តិ ទាំងរលឹកមិនឃើញទីកំណត់រាត្រី មានសេចក្តីសង្ស័យ ក្នុងទីកំណត់អាបត្តិ ទាំងមានសេចក្តីសង្ស័យ ក្នុងទីកំណត់រាត្រី ភិក្ខុនោះ ក៏សូមសុទ្ធន្តបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ។ បើ
ID: 636798123710571149
ទៅកាន់ទំព័រ៖