ព្រះត្រៃបិដក ភាគ ០៩

 [​៤៦៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវ​ឲ្យ​សុទ្ធ​ន្ត​បរិវាស​យ៉ាងនេះ​។​ ​សង្ឃ​ត្រូវឲ្យ​បរិវាស​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវ​ឲ្យ​សុទ្ធ​ន្ត​បរិវាស​ ​ដូចម្តេច​ខ្លះ​។​ ​(​បើ​)​ ​ភិក្ខុ​មិនដឹង​ទី​កំណត់​អាបត្តិ​ ​ទាំង​មិនដឹង​ទី​កំណត់​រាត្រី​ ​រលឹក​មិនឃើញ​ទី​កំណត់​អាបត្តិ​ ​ទាំង​រលឹក​មិនឃើញ​ទី​កំណត់​រាត្រី​ ​សង្ស័យ​ ​ក្នុង​ទី​កំណត់​អាបត្តិ​ ​ទាំង​សង្ស័យ​ ​ក្នុង​ទី​កំណត់​រាត្រី​ ​ហើយ​សង្ឃ​ត្រូវ​ឲ្យ​សុទ្ធ​ន្ត​បរិវាស​ចុះ​។​ ​(​បើ​)​ ​ភិក្ខុ​ដឹង​ទី​កំណត់​អាបត្តិ​ ​តែ​មិនដឹង​ទី​កំណត់​រាត្រី​ ​រលឹក​ឃើញ​ទី​កំណត់​អាបត្តិ​ ​តែរ​លឹ​ក​មិនឃើញ​ទី​កំណត់​រាត្រី​ ​មិន​សង្ស័យ​ក្នុង​ទី​កំណត់​អាបត្តិ​ ​តែ​សង្ស័យ​ក្នុង​ទី​កំណត់​រាត្រី​ ​សង្ឃ​ក៏​ត្រូវ​ឲ្យ​សុទ្ធ​ន្ត​បរិវាស​ដែរ​។​ ​(​បើ​)​ ​ភិក្ខុ​ដឹង​ទី​កំណត់​អាបត្តិ​ខ្លះ​ ​មិនដឹង​ខ្លះ​ ​ទាំង​មិនដឹង​ទី​កំណត់​រាត្រី​ ​រលឹក​ឃើញ​ទី​កំណត់​អាបត្តិ​ខ្លះ​ ​រលឹក​មិនឃើញ​ខ្លះ​ ​ទាំង​រលឹក​មិនឃើញ​ទី​កំណត់​រាត្រី​ ​សង្ស័យ​ក្នុង​ទី​កំណត់​អាបត្តិ​ខ្លះ​ ​មិន​សង្ស័យ​ខ្លះ​ ​សង្ស័យ​ ​តែ​ត្រង់​ទី​កំណត់​រាត្រី​ ​ហើយ​សង្ឃ​ក៏​ត្រូវ​ឲ្យ​សុទ្ធ​ន្ត​បរិវាស​ដែរ​។​ ​(​បើ​)​ ​ភិក្ខុ​មិនដឹង​ទី​កំណត់​អាបត្តិ​ ​តែ​ដឹង​ទី​កំណត់​រាត្រី​ខ្លះ​ ​មិនដឹង​ខ្លះ​ ​រលឹក​មិនឃើញ​ទី​កំណត់​អាបត្តិ​ ​
ថយ | ទំព័រទី ៣៧៩ | បន្ទាប់
ID: 636798124221890395
ទៅកាន់ទំព័រ៖