ព្រះត្រៃបិដក ភាគ ០៩

តែរ​លឹ​ក​ឃើញ​ទី​កំណត់​រាត្រី​ខ្លះ​ ​រលឹក​មិនឃើញ​ខ្លះ​ ​សង្ស័យ​ក្នុង​ទី​កំណត់​អាបត្តិ​ ​ទាំង​សង្ស័យ​ក្នុង​ទី​កំណត់​រាត្រី​ខ្លះ​ ​មិន​សង្ស័យ​ខ្លះ​ ​សង្ឃ​ក៏​ឲ្យ​សុទ្ធ​ន្ត​បរិវាស​ដែរ​។​ ​(​បើ​)​ ​ភិក្ខុ​ដឹង​ទី​កំណត់​អាបត្តិ​ ​ទាំង​ដឹង​ទី​កំណត់​រាត្រី​ខ្លះ​ ​មិនដឹង​ខ្លះ​ ​រលឹក​ឃើញ​ទី​កំណត់​អាបត្តិ​ខ្លះ​ ​ទាំង​រលឹក​ឃើញ​ទី​កំណត់​រាត្រី​ខ្លះ​ ​រលឹក​មិនឃើញ​ខ្លះ​ ​មិន​សង្ស័យ​ក្នុង​ទី​កំណត់​អាបត្តិ​ ​តែ​សង្ស័យ​ក្នុង​ទី​កំណត់​រាត្រី​ខ្លះ​ ​មិន​សង្ស័យ​ខ្លះ​ ​សង្ឃ​ក៏​ត្រូវ​ឲ្យ​សុទ្ធ​ន្ត​បរិវាស​ដែរ​។​ ​(​បើ​)​ ​ភិក្ខុ​ដឹង​ទី​កំណត់​អាបត្តិ​ខ្លះ​ ​មិនដឹង​ខ្លះ​ ​ដឹង​ទី​កំណត់​រាត្រី​ខ្លះ​ ​មិនដឹង​ខ្លះ​ ​រលឹក​ឃើញ​ទី​កំណត់​អាបត្តិ​ខ្លះ​ ​រលឹក​មិនឃើញ​ខ្លះ​ ​រលឹក​ឃើញ​ទី​កំណត់​រាត្រី​ខ្លះ​ ​រលឹក​មិនឃើញ​ខ្លះ​ ​សង្ស័យ​ក្នុង​ទី​កំណត់​អាបត្តិ​ខ្លះ​ ​មិន​សង្ស័យ​ខ្លះ​ ​សង្ស័យ​ក្នុង​ទី​កំណត់​រាត្រី​ខ្លះ​ ​មិន​សង្ស័យ​ខ្លះ​ ​សង្ឃ​ក៏​ត្រូវ​ឲ្យ​សុទ្ធ​ន្ត​បរិវាស​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ក៏​ត្រូវ​ឲ្យ​សុទ្ធ​ន្ត​បរិវាស​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ៣៨០ | បន្ទាប់
ID: 636798124443103047
ទៅកាន់ទំព័រ៖