ព្រះត្រៃបិដក ភាគ ០៩

 [​៤៧០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវឲ្យ​បរិវាស​ដូចម្តេច​។​ ​(​បើ​)​ ​ភិក្ខុ​ដឹង​ទី​កំណត់​អាបត្តិ​ ​ទាំង​ដឹង​ទី​កំណត់​រាត្រី​ ​រលឹក​ឃើញ​ទី​កំណត់​អាបត្តិ​ ​ទាំង​រលឹក​ឃើញ​ទី​កំណត់​រាត្រី​ ​មិន​សង្ស័យ​ក្នុង​ទី​កំណត់​អាបត្តិ​ ​ទាំង​មិន​សង្ស័យ​ក្នុង​ទី​កំណត់​រាត្រី​ ​សង្ឃ​ត្រូវឲ្យ​បរិវាស​ចុះ​។​ ​(​បើ​)​ ​ភិក្ខុ​មិនដឹង​ទី​កំណត់​អាបត្តិ​ ​តែ​ដឹង​ទី​កំណត់​រាត្រី​ ​រលឹក​មិនឃើញ​ទី​កំណត់​អាបត្តិ​ ​តែរ​លឹ​ក​ឃើញ​ទី​កំណត់​រាត្រី​ ​សង្ស័យ​ក្នុង​ទី​កំណត់​អាបត្តិ​ ​តែ​មិន​សង្ស័យ​ក្នុង​ទី​កំណត់​រាត្រី​ ​សង្ឃ​ក៏​ត្រូវឲ្យ​បរិវាស​ដែរ​។​ ​(​បើ​)​ ​ភិក្ខុ​ដឹង​ទី​កំណត់​អាបត្តិ​ខ្លះ​ ​មិនដឹង​ខ្លះ​ ​ដឹង​តែ​ទី​កំណត់​រាត្រី​ ​រលឹក​ឃើញ​ទី​កំណត់​អាបត្តិ​ខ្លះ​ ​រលឹក​មិនឃើញ​ខ្លះ​ ​រលឹក​ឃើញ​តែ​ទី​កំណត់​រាត្រី​ ​សង្ស័យ​ក្នុង​ទី​កំណត់​អាបត្តិ​ខ្លះ​ ​មិន​សង្ស័យ​ខ្លះ​ ​មិន​សង្ស័យ​តែ​ត្រង់​ទី​កំណត់​រាត្រី​ ​សង្ឃ​ក៏​ត្រូវឲ្យ​បរិវាស​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវឲ្យ​បរិវាស​យ៉ាងនេះ​ឯង​។​

​ចប់​បរិវាស​។​


 [​៤៧១​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ១រូប​កំពុង​នៅ​បរិវាស​ ​ក៏​ស្រាប់តែ​សឹក​ចេញទៅ​។​ ​បុរស​នោះ​ ​បាន​ត្រឡប់​មក​សូម​ឧបសម្បទា​នឹង​ភិក្ខុ​ទាំងឡាយ​វិញ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​នាំ​យក​សេចក្តី​នុ៎ះ​ ​ក្រាបបង្គំទូល​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​
ថយ | ទំព័រទី ៣៨១ | បន្ទាប់
ID: 636798125055298063
ទៅកាន់ទំព័រ៖