ព្រះត្រៃបិដក ភាគ ០៩

បើ​ភិក្ខុ​នោះ​ ​ត្រឡប់ជា​ឥតមាន​ទុក្ខវេទនា​គ្រប​សង្កត់​វិញ​ហើយ​ ​ការ​ឲ្យ​បរិវាស​ពីមុន​ ​ដល់​ភិក្ខុ​នោះ​ ​ក៏​នៅ​ដដែល​។​ ​បរិវាស​ឯណា​ ​ដែល​សង្ឃ​បាន​ឲ្យហើយ​ ​ក៏​ឈ្មោះថា​ ​ឲ្យ​ល្អ​ហើយ​។​ ​បរិវាស​ឯណា​ ​ដែល​ភិក្ខុ​ ​បាន​នៅ​រួចហើយ​ ​ក៏​ឈ្មោះថា​ ​នៅ​ល្អ​ហើយ​។​ ​បរិវាស​ដែល​សល់​ ​ភិក្ខុ​នោះ​ ​ត្រូវ​នៅ​ទៀត​ចុះ​។​
 [​៤៧៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​កំពុង​នៅ​បរិវាស​ ​ហើយ​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិនឃើញ​អាបត្តិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិវាស​របស់​ភិក្ខុ​ ​ដែល​សង្ឃ​លើក​វត្ត​ ​មិនបាន​លូតលាស់​ឡើង​ទេ​។​ ​បើ​ភិក្ខុ​នោះ​ ​សង្ឃ​បាន​ធ្វើ​ឱសារណកម្ម​ ​(​បាន​ឲ្យ​លា​ទោស​ចេញ​)​ ​វិញ​ហើយ​ ​ការ​ឲ្យ​បរិវាស​ពីមុន​ ​ដល់​ភិក្ខុ​នោះ​ ​ក៏​នៅនឹង​ដដែល​។​ ​បរិវាស​ឯណា​ ​ដែល​សង្ឃ​បាន​ឲ្យហើយ​ ​ក៏​ឈ្មោះថា​ ​ឲ្យ​ល្អ​ហើយ​។​ ​បរិវាស​ឯណា​ ​ដែល​ភិក្ខុ​បាន​នៅ​រួចហើយ​ ​ក៏​ឈ្មោះថា​ ​នៅ​ល្អ​ហើយ​។​ ​បរិវាស​ដែល​សល់​ ​ភិក្ខុ​នោះ​ ​ត្រូវ​នៅ​ទៀត​ចុះ​។​
 [​៤៧៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​កំពុង​នៅ​បរិវាស​ ​ហើយ​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិន​សំដែង​អាបត្តិ​ចេញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បរិវាស​របស់​ភិក្ខុ​ ​ដែល​សង្ឃ​លើក​វត្ត​ ​មិនបាន​លូតលាស់​ឡើង​ទេ​។​ ​បើ​ភិក្ខុ​នោះ​ ​សង្ឃ​បាន​ធ្វើ​ឱសារណកម្ម​វិញ​ហើយ​ ​ការ​ឲ្យ​បរិវាស
ថយ | ទំព័រទី ៣៨៤ | បន្ទាប់
ID: 636798126437197103
ទៅកាន់ទំព័រ៖