ព្រះត្រៃបិដក ភាគ ០៩
ក៏នៅនឹងដដែល។ បរិវាសឯណា ដែលសង្ឃបានឲ្យហើយ ក៏ឈ្មោះថា ឲ្យល្អហើយ។ បរិវាសឯណា ដែលភិក្ខុបាននៅរួចហើយ ក៏ឈ្មោះថា នៅល្អហើយ។ ភិក្ខុនោះ សង្ឃត្រូវទាញមកដាក់ ក្នុងមូលាបត្តិ។
[៤៨១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គួរនឹងទាញមកដាក់ក្នុងមូលាបត្តិហើយ ក៏ប្តេជ្ញាខ្លួនជាសាមណេរវិញ។បេ។ ក៏ត្រឡប់ទៅជាឆ្កួត។បេ។ ត្រឡប់ទៅជាមានចិត្តរវើរវាយ។បេ។ ត្រឡប់ជាមានទុក្ខវេទនាគ្របសង្កត់។បេ។ សង្ឃលើកវត្ត ព្រោះមិនឃើញអាបត្តិ។បេ។ សង្ឃលើកវត្ត ព្រោះមិនបានសំដែងអាបត្តិ។បេ។ សង្ឃលើកវត្ត ព្រោះមិនបានលះបង់ទិដ្ឋិលាមកចេញ។ ម្នាលភិក្ខុទាំងឡាយ ការទាញភិក្ខុ ដែលសង្ឃលើកវត្ត មកដាក់ក្នុងមូលាបត្តិ មិនបានលូតលាស់ឡើងទេ។ បើភិក្ខុនោះ សង្ឃបានធ្វើឱសារណកម្មវិញហើយ ការឲ្យបរិវាសពីមុន ដល់ភិក្ខុនោះ ក៏នៅនឹងដដែល។ បរិវាសឯណា ដែលសង្ឃបានឲ្យហើយ ក៏ឈ្មោះថា ឲ្យល្អហើយ។ បរិវាសឯណា ដែលភិក្ខុបាននៅរួចហើយ ក៏ឈ្មោះថា នៅល្អហើយ។ ឯភិក្ខុនោះ សង្ឃត្រូវទាញមកដាក់ ក្នុងមូលាបត្តិចុះ។
ID: 636798127326147948
ទៅកាន់ទំព័រ៖