ព្រះត្រៃបិដក ភាគ ០៩

បរិវាស​ឯណា​ ​ដែល​សង្ឃ​បាន​ឲ្យហើយ​ ​ក៏​ឈ្មោះថា​ ​ឲ្យ​ល្អ​ហើយ​។​ ​បរិវាស​ឯណា​ ​ដែល​ភិក្ខុ​បាន​នៅ​រួចហើយ​ ​ក៏​ឈ្មោះថា​ ​នៅ​ល្អ​ហើយ​។​ ​សង្ឃ​ត្រូវឲ្យ​មានត្ត​ ​ដល់​ភិក្ខុ​នោះ​ចុះ​។​
 [​៤៨៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​កំពុង​ប្រព្រឹត្ត​មានត្ត​ហើយ​ ​ក៏​ស្រាប់តែ​សឹក​ចេញទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការប្រព្រឹត្តិ​មានត្ត​ ​របស់​ភិក្ខុ​ដែល​សឹក​ចេញទៅ​ ​មិនបាន​លូតលាស់​ឡើង​ទេ​។​ ​បើ​បុគ្គល​នោះ​ ​ត្រឡប់​មក​បួស​វិញទៀត​ ​ការ​ឲ្យ​បរិវាស​ពីមុន​ ​ដល់​ភិក្ខុ​នោះ​ ​ក៏​នៅ​ដដែល​។​ ​បរិវាស​ឯណា​ ​ដែល​សង្ឃ​បាន​ឲ្យហើយ​ ​ក៏​ឈ្មោះថា​ ​ឲ្យ​ល្អ​ហើយ​។​ ​បរិវាស​ឯណា​ ​ដែល​ភិក្ខុ​បាន​នៅ​រួចហើយ​ ​ក៏​ឈ្មោះថា​ ​នៅ​ល្អ​ហើយ​។​ ​មានត្ត​ឯណា​ ​ដែល​សង្ឃ​បាន​ឲ្យហើយ​ ​ក៏​ឈ្មោះថា​ ​ឲ្យ​ល្អ​ហើយ​។​ ​មានត្ត​ឯណា​ ​ដែល​ភិក្ខុ​បាន​សន្សំ​រួចហើយ​ ​ក៏​ឈ្មោះថា​ ​សន្សំ​ល្អ​ហើយ​។​ ​មានត្ត​ដែល​សល់​ ​ភិក្ខុ​នោះ​ ​ត្រូវ​ប្រព្រឹត្ត​តទៅទៀត​ចុះ​។​
 ​[​៤៨៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​កំពុង​ប្រព្រឹត្ត​មានត្ត​ហើយ​ ​ក៏​ប្តេជ្ញា​ខ្លួន​ ​ទៅជា​សាមណេរ​។​បេ​។​ ​ត្រឡប់ទៅ​ជា​ឆ្កួត​។​បេ​។​ ​ត្រឡប់ទៅ​ជា​មានចិត្ត​រវើរវាយ​។​បេ​។​ ​ត្រឡប់ជា​មានទុក្ខ​វេទនា​គ្រប​សង្កត់​។​បេ​។​ ​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិនឃើញ​អាបត្តិ​។​បេ​។​ ​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិន​សំដែង​អាបត្តិ​។​បេ​។​ ​សង្ឃ​លើក​វត្ត​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​លាមក​
ថយ | ទំព័រទី ៣៨៨ | បន្ទាប់
ID: 636798128198437840
ទៅកាន់ទំព័រ៖