ព្រះត្រៃបិដក ភាគ ០៩
ចេញ។ ម្នាលភិក្ខុទាំងឡាយ ការប្រព្រឹត្តិមានត្ត របស់ភិក្ខុដែលសង្ឃលើកវត្ត មិនបានលូតលាស់ឡើងទេ។ បើភិក្ខុនោះ សង្ឃបានធ្វើឱសារណកម្មវិញហើយ ការឲ្យបរិវាសពីមុន ដល់ភិក្ខុនោះ ក៏នៅនឹងដដែល។ បរិវាសឯណា ដែលសង្ឃបានឲ្យហើយ ក៏ឈ្មោះថា ឲ្យល្អហើយ។ បរិវាសឯណា ដែលភិក្ខុនៅរួចហើយ ក៏ឈ្មោះថា នៅល្អហើយ។ មានត្តឯណា ដែលសង្ឃបានឲ្យហើយ ក៏ឈ្មោះថា ឲ្យល្អហើយ។ មានត្តឯណា ដែលភិក្ខុបានសន្សំរួចហើយ ក៏ឈ្មោះថា សន្សំល្អហើយ។ មានត្តដែលសល់នៅ ភិក្ខុនោះ ត្រូវប្រព្រឹត្តតទៅទៀតចុះ។
[៤៨៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គួរដល់អព្ភានកម្មហើយ ក៏ស្រាប់តែសឹកចេញទៅ។ ម្នាលភិក្ខុទាំងឡាយ អព្ភានកម្ម របស់ភិក្ខុដែលសឹកចេញ មិនបានលូតលាស់ឡើងទេ។ បើបុគ្គលនោះ ត្រឡប់មកបួសវិញ ការឲ្យបរិវាសពីមុន ដល់ភិក្ខុនោះ នៅនឹងដដែល។ បរិវាសឯណា ដែលសង្ឃបានឲ្យហើយ ក៏ឈ្មោះថា ឲ្យល្អហើយ។ បរិវាសឯណា ដែលភិក្ខុបាននៅរួចហើយ ក៏ឈ្មោះថា នៅល្អហើយ។ មានត្តឯណា ដែលសង្ឃបានឲ្យហើយ ក៏ឈ្មោះថា ឲ្យល្អហើយ។ មានត្តឯណា ដែលភិក្ខុបានសន្សំរួចហើយ ក៏ឈ្មោះថា សន្សំល្អហើយ។ ភិក្ខុនោះ សង្ឃត្រូវឲ្យអព្ភានកម្មចុះ។
ID: 636798128702806689
ទៅកាន់ទំព័រ៖