ព្រះត្រៃបិដក ភាគ ០៩
[៤៩២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាសហើយ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនរាប់មិនបាន ហើយបិទបាំងទុក។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ រួចហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលខ្លួនបិទបាំងទុក ប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។
[៤៩៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាសហើយ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនរាប់មិនបាន តែបិទបាំងទុកខ្លះ មិនបានបិទបាំងទុកខ្លះ។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ រួចហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលបិទបាំងទុកប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។
[៤៩៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាសហើយ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បានខ្លះ រាប់មិនបានខ្លះ តែមិនបានបិទបាំងទុក។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ។
[៤៩៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាសហើយ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់
ID: 636798152348799162
ទៅកាន់ទំព័រ៖