ព្រះត្រៃបិដក ភាគ ០៩
បានខ្លះ រាប់មិនបានខ្លះ ហើយបិទបាំងទុក។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ រួចហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលខ្លួនបិទបាំងទុក ប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។
[៤៩៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាសហើយ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បានខ្លះ រាប់មិនបានខ្លះ បិទបាំងទុកខ្លះ មិនបិទបាំងទុកខ្លះ។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ រួចហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលខ្លួនបិទបាំងទុកប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។
[៤៩៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គួរដល់មានត្ត។បេ។
[៤៩៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងប្រព្រឹត្តមានត្ត។បេ។
[៤៩៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គួរដល់អព្ភានកម្ម ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បាន តែមិនបានបិទបាំងទុក។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ។
ID: 636798152956073896
ទៅកាន់ទំព័រ៖