ព្រះត្រៃបិដក ភាគ ០៩
រួចហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិដែលខ្លួនបិទបាំងទុកប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។
[៥០៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គួរដល់អព្ភានកម្ម ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនរាប់មិនបាន តែបិទបាំងទុកខ្លះ មិនបិទបាំងទុកខ្លះ។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ រួចហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលខ្លួនបិទបាំងទុកប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។
[៥០៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គួរដល់អព្ភានកម្ម ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បានខ្លះ រាប់មិនបានខ្លះ តែមិនបានបិទបាំងទុក។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ។
[៥០៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គួរដល់អព្ភានកម្ម ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បានខ្លះ រាប់មិនបានខ្លះ ហើយបិទបាំងទុក។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ រួចហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលខ្លួនបិទបាំងទុកប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។
ID: 636798153948830678
ទៅកាន់ទំព័រ៖