ព្រះត្រៃបិដក ភាគ ០៩
[៥១០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ហើយបិទបាំងទុក ក៏សឹកចេញទៅ។ លុះបុគ្គលនោះ ត្រឡប់មកបួសវិញ ហើយក៏មិនបានបិទបាំងទុកអាបត្តិទាំងនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាស ចំពោះកងអាបត្តិ ដែលភិក្ខុបិទបាំងទុកពីមុនប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុនោះ។
[៥១១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ហើយបិទបាំងទុក ក៏សឹកចេញទៅ។ លុះបុគ្គលនោះ ត្រឡប់មកបួសវិញ ក៏បិទបាំងអាបត្តិទាំងនោះទុកទៀត។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាស ចំពោះកងអាបត្តិ ដែលភិក្ខុបិទបាំងទុកទាំងមុន ទាំងក្រោយប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុនោះចុះ។
[៥១២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន។ តែអាបត្តិទាំងនោះ ភិក្ខុនោះបិទបាំងទុកខ្លះ មិនបានបិទបាំងទុកខ្លះ។ ភិក្ខុនោះសឹកចេញទៅ ហើយក៏ត្រឡប់មកបួសវិញ ពួកអាបត្តិណា ដែលខ្លួនបិទបាំងទុកពីមុន ដល់មកបួសខាងក្រោយ ក៏ត្រឡប់ជា មិនបិទបាំងពួកអាបត្តិនោះវិញ ពួកអាបត្តិណា ដែលខ្លួនមិនបានបិទបាំងទុកពីមុន ដល់មកបួសខាងក្រោយ ក៏នៅតែមិនបិទបាំងទុកពួកអាបត្តិ
ID: 636798154920696266
ទៅកាន់ទំព័រ៖