ព្រះត្រៃបិដក ភាគ ០៩

នោះ​ដដែល​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវឲ្យ​បរិវាស​ ​ចំពោះ​កង​អាបត្តិ​ ​ដែល​ភិក្ខុ​បិទបាំង​ទុក​ពីមុន​ប៉ុន្មាន​ថ្ងៃ​ ​ហើយ​សឹម​ឲ្យ​មានត្ត​ ​ដល់​ភិក្ខុ​នោះ​ចុះ​។​
 [​៥១៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ជាច្រើន​។​ ​តែ​អាបត្តិ​ទាំងនោះ​ ​ភិក្ខុ​នោះ​បិទបាំង​ទុក​ខ្លះ​ ​មិន​បិទបាំង​ទុក​ខ្លះ​។​ ​ភិក្ខុ​នោះ​ ​សឹក​ចេញទៅ​ ​ហើយក៏​ត្រឡប់​មក​បួស​វិញ​ ​ពួក​អាបត្តិ​ណា​ ​ដែល​ខ្លួន​បិទបាំង​ទុក​ពីមុន​ ​ដល់​មក​បួស​ជា​ខាងក្រោយ​ ​ក៏​ត្រឡប់ជា​ ​មិន​បិទបាំង​ពួក​អាបត្តិ​នោះ​ទុក​វិញ​ ​ពួក​អាបត្តិ​ណា​ ​ដែល​ខ្លួន​មិនបាន​បិទបាំង​ទុក​ពីមុន​ ​ដល់​មក​បួស​ជា​ខាងក្រោយ​ ​ក៏​ត្រឡប់ជា​បិទបាំង​ពួក​អាបត្តិ​នោះ​ទុក​វិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវឲ្យ​បរិវាស​ ​ចំពោះ​កង​អាបត្តិ​ ​ដែល​ភិក្ខុ​បិទបាំង​ទុក​ ​ទាំង​មុន​ ​ទាំង​ក្រោយ​ ​ប៉ុន្មាន​ថ្ងៃ​ ​ហើយ​សឹម​ឲ្យ​មានត្ត​ ​ដល់​ភិក្ខុ​នោះ​ចុះ​។​
 [​៥១៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ជាច្រើន​។​ ​តែ​អាបត្តិ​ទាំងនោះ​ ​ភិក្ខុ​បិទបាំង​ទុក​ខ្លះ​ ​មិន​បិទបាំង​ទុក​ខ្លះ​។​ ​ភិក្ខុ​នោះ​ ​សឹក​ចេញទៅ​ ​ហើយក៏​ត្រឡប់​មក​បួស​វិញ​ ​ពួក​អាបត្តិ​ណា
ថយ | ទំព័រទី ៣៩៨ | បន្ទាប់
ID: 636798155401763782
ទៅកាន់ទំព័រ៖