ព្រះត្រៃបិដក ភាគ ០៩
ដែលខ្លួនបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏បិទបាំងពួកអាបត្តិនោះទុកទៀត ពួកអាបត្តិណា ដែលខ្លួនមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏មិនបានបិទបាំងពួកអាបត្តិនោះទុកទៀត។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាស ចំពោះកងអាបត្តិ ដែលភិក្ខុបិទបាំងទុក ទាំងមុន ទាំងក្រោយ ប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុនោះចុះ។
[៥១៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន។ តែអាបត្តិទាំងនោះ ភិក្ខុនោះបិទបាំងទុកខ្លះ មិនបិទបាំងទុកខ្លះ។ ភិក្ខុនោះ សឹកចេញទៅ ហើយក៏ត្រឡប់មកបួសវិញ ពួកអាបត្តិណា ដែលខ្លួនបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏ឈ្មោះថា បិទបាំងពួកអាបត្តិនោះទុកទៀត ពួកអាបត្តិណា ដែលខ្លួនមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏ត្រឡប់ជាបិទបាំងពួកអាបត្តិនោះទុកវិញ។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាស ចំពោះកងអាបត្តិ ដែលបិទបាំងទុក ទាំងមុន ទាំងក្រោយ ប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុនោះចុះ។
[៥១៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន តែស្គាល់អាបត្តិពួកខ្លះ មិនស្គាល់អាបត្តិពួកខ្លះ ស្គាល់
ID: 636798155795816320
ទៅកាន់ទំព័រ៖