ព្រះត្រៃបិដក ភាគ ០៩

អាបត្តិ​ណា​ ​ក៏​បិទបាំង​អាបត្តិ​នោះ​ទុក​ ​មិន​ស្គាល់​អាបត្តិ​ណា​ ​ក៏​មិនបាន​បិទបាំង​អាបត្តិ​នោះ​ទុក​។​ ​ភិក្ខុ​នោះ​ ​សឹក​ចេញទៅ​ហើយ​ ​ក៏​ត្រឡប់​មក​បួស​វិញ​ ​ពួក​អាបត្តិ​ណា​ ​ដែល​ខ្លួន​ស្គាល់​ ​ហើយ​បិទបាំង​ទុក​ពីមុន​ ​ដល់​មក​បួស​ជា​ខាងក្រោយ​ ​ក៏​មិន​បិទបាំង​ពួក​អាបត្តិ​ ​ដែល​ខ្លួន​ស្គាល់​នោះ​ទុក​ ​ពួក​អាបត្តិ​ណា​ ​ដែល​ខ្លួន​មិន​ស្គាល់​ ​ហើយ​បាន​បិទបាំង​ទុក​ពីមុន​ ​ដល់​មក​បួស​ជា​ខាងក្រោយ​ ​ក៏​ត្រឡប់ជា​ស្គាល់​ ​ហើយ​មិនបាន​បិទបាំង​ពួក​អាបត្តិ​នោះ​ទុក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវឲ្យ​បរិវាស​ ​ចំពោះ​កង​អាបត្តិ​ ​ដែល​ភិក្ខុ​បិទបាំង​ទុក​ពីមុន​ប៉ុន្មាន​ថ្ងៃ​ ​ហើយ​សឹម​ឲ្យ​មានត្ត​ ​ដល់​ភិក្ខុ​នោះ​ចុះ​។​
 [​៥១៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ជាច្រើន​ ​តែ​ស្គាល់​អាបត្តិ​ពួក​ខ្លះ​ ​មិន​ស្គាល់​អាបត្តិ​ពួក​ខ្លះ​ ​ស្គាល់​ពួក​អាបត្តិ​ណា​ ​ក៏​បិទបាំង​ពួក​អាបត្តិ​នោះ​ទុក​ ​មិន​ស្គាល់​ពួក​អាបត្តិ​ណា​ ​ក៏​មិនបាន​បិទបាំង​ពួក​អាបត្តិ​នោះ​ទុក​ទេ​។​ ​ភិក្ខុ​នោះ​ ​សឹក​ចេញទៅ​ហើយ​ ​ក៏​ត្រឡប់​មក​បួស​វិញ​ ​ស្គាល់​ពួក​អាបត្តិ​ណា​ ​ដែល​បិទបាំង​ទុក​ពីមុន​ហើយ​ ​ដល់​មក​បួស​ជា​ខាងក្រោយ​ ​ក៏​ត្រឡប់ជា​មិន​បិទបាំង​អាបត្តិ​ ​ដែល​ស្គាល់​នោះ​ទុក​ ​មិន​ស្គាល់​ពួក​អាបត្តិ​ណា​ ​ដែល​មិនបាន​បិទបាំង​ទុក​ពីមុន​ ​ដល់​មក
ថយ | ទំព័រទី ៤០០ | បន្ទាប់
ID: 636798156146786394
ទៅកាន់ទំព័រ៖