ព្រះត្រៃបិដក ភាគ ០៩

ឃើញ​ពួក​អាបត្តិ​ណា​ ​ដែល​មិនបាន​បិទបាំង​ទុក​ពីមុន​ ​ដល់​មក​បួស​ជា​ខាងក្រោយ​ ​ក៏​រលឹក​ឃើញ​អាបត្តិ​ទាំងនោះ​ ​ហើយ​មិនបាន​បិទបាំង​ទុក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវឲ្យ​បរិវាស​ ​ចំពោះ​កង​អាបត្តិ​ ​ដែល​បិទបាំង​ទុក​ពីមុន​ប៉ុន្មាន​ថ្ងៃ​ ​ហើយ​សឹម​ឲ្យ​មានត្ត​ ​ដល់​ភិក្ខុ​នោះ​ចុះ​។​
 ​[​៥២១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ជាច្រើន​ ​តែរ​លឹ​ក​ឃើញ​អាបត្តិ​ពួក​ខ្លះ​ ​រលឹក​មិនឃើញ​អាបត្តិ​ពួក​ខ្លះ​ ​រលឹក​ឃើញ​ពួក​អាបត្តិ​ណា​ ​ក៏​បិទបាំង​ពួក​អាបត្តិ​នោះ​ទុក​ ​រលឹក​មិនឃើញ​ពួក​អាបត្តិ​ណា​ ​ក៏​មិនបាន​បិទបាំង​ពួក​អាបត្តិ​នោះ​ទុក​ឡើយ​។​ ​ភិក្ខុ​នោះ​ ​សឹក​ចេញទៅ​ហើយ​ ​ក៏​ត្រឡប់​មក​បួស​វិញ​ ​រលឹក​ឃើញ​ពួក​អាបត្តិ​ណា​ ​ដែល​បិទបាំង​ទុក​ពីមុន​ហើយ​ ​ដល់​មក​បួស​ជា​ខាងក្រោយ​ ​ក៏​រលឹក​ឃើញ​អាបត្តិ​ទាំងនោះ​ទៀត​ ​ហើយ​មិនបាន​បិទបាំង​ទុក​ទេ​ ​រលឹក​មិនឃើញ​ពួក​អាបត្តិ​ណា​ ​ដែល​មិនបាន​បិទបាំង​ទុក​ពីមុន​ ​ដល់​មក​បួស​ជា​ខាងក្រោយ​ ​ក៏​រលឹក​ឃើញ​អាបត្តិ​ទាំងនោះ​ ​តែ​បិទបាំង​ទុក​ទៅវិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវឲ្យ​បរិវាស​ ​ចំពោះ​កង​អាបត្តិ​ ​ដែល​បិទបាំង​ទុក​ ​ទាំង​មុន​ ​ទាំង​ក្រោយ​ប៉ុន្មាន​ថ្ងៃ​ ​ហើយ​សឹម​ឲ្យ​មានត្ត​ ​ដល់​ភិក្ខុ​នោះ​ចុះ​។​
ថយ | ទំព័រទី ៤០៣ | បន្ទាប់
ID: 636798157252879659
ទៅកាន់ទំព័រ៖