ព្រះត្រៃបិដក ភាគ ០៩
[៥២២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ហើយរលឹកឃើញអាបត្តិពួកខ្លះ រលឹកមិនឃើញអាបត្តិពួកខ្លះ រលឹកឃើញពួកអាបត្តិណា ក៏បិទបាំងអាបត្តិទាំងនោះទុក រលឹកមិនឃើញពួកអាបត្តិណា ក៏មិនបានបិទបាំងអាបត្តិទាំងនោះទុកឡើយ។ ភិក្ខុនោះ សឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ រលឹកឃើញពួកអាបត្តិណា ដែលបិទបាំងទុកពីមុនហើយ ដល់មកបួសជាខាងក្រោយ ក៏រលឹកឃើញអាបត្តិទាំងនោះ ហើយបិទបាំងទុកទៀត រលឹកមិនឃើញពួកអាបត្តិណា ដែលមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏រលឹកឃើញអាបត្តិទាំងនោះ ហើយមិនបានបិទបាំងទុកទៀត។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាស ចំពោះកងអាបត្តិ ដែលបិទបាំងទុក ទាំងមុន ទាំងក្រោយប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុនោះចុះ។
[៥២៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន តែរលឹកឃើញអាបត្តិពួកខ្លះ រលឹកមិនឃើញអាបត្តិពួកខ្លះ រលឹកឃើញពួកអាបត្តិណា ក៏បិទបាំងអាបត្តិទាំងនោះទុក រលឹកមិនឃើញពួកអាបត្តិណា ក៏មិនបានបិទបាំងអាបត្តិទាំងនោះទុកឡើយ។
ID: 636798157586478740
ទៅកាន់ទំព័រ៖