ព្រះត្រៃបិដក ភាគ ០៩
ភិក្ខុនោះ សឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ រលឹកឃើញពួកអាបត្តិណា ដែលបិទបាំងទុកពីមុនហើយ ដល់មកបួសជាខាងក្រោយ ក៏រលឹកឃើញអាបត្តិទាំងនោះ ហើយបិទបាំងទុកទៀត រលឹកមិនឃើញពួកអាបត្តិណា ដែលមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏ត្រឡប់ជារលឹកឃើញអាបត្តិទាំងនោះ ហើយបិទបាំងទុក។ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យបរិវាស ចំពោះកងអាបត្តិ ដែលបិទបាំងទុក ទាំងមុន ទាំងក្រោយប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុនោះចុះ។
[៥២៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន តែឥតមានសង្ស័យក្នុងអាបត្តិពួកខ្លះ សង្ស័យក្នុងអាបត្តិពួកខ្លះ ឥតសង្ស័យក្នុងពួកអាបត្តិណាហើយ ក៏បិទបាំងអាបត្តិទាំងនោះទុក សង្ស័យក្នុងពួកអាបត្តិណា ក៏មិនបានបិទបាំងអាបត្តិទាំងនោះទុក។ ភិក្ខុនោះ សឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ ឥតសង្ស័យនឹងពួកអាបត្តិណា ដែលបិទបាំងទុកពីមុនហើយ ដល់មកបួសជាខាងក្រោយ ក៏ឥតមានសង្ស័យនឹងអាបត្តិទាំងនោះ ហើយមិនបានបិទបាំងទុក សង្ស័យនឹងពួកអាបត្តិណា ដែលមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ
ID: 636798157884765801
ទៅកាន់ទំព័រ៖