ព្រះត្រៃបិដក ភាគ ០៩
ក៏មិនបានបិទបាំងពួកអាបត្តិនោះទុកឡើយ។ ភិក្ខុនោះ មានទុក្ខវេទនាគ្របសង្កត់ លុះភិក្ខុនោះ អស់ទុក្ខវេទនាគ្របសង្កត់ហើយ មិនសង្ស័យនឹងពួកអាបត្តិណា ដែលបិទបាំងទុកពីមុនហើយ ដល់មកបួសជាខាងក្រោយ ក៏មិនសង្ស័យនឹងពួកអាបត្តិនោះទៀត តែត្រឡប់ជាមិនបិទបាំងទុកទៅវិញ សង្ស័យនឹងពួកអាបត្តិណា ដែលមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សេចក្តីសង្ស័យនឹងពួកអាបត្តិនោះ ហើយមិនបានបិទបាំងទុកទៀត។បេ។ មិនសង្ស័យនឹងពួកអាបត្តិណា ដែលបិទបាំងទុកពីមុនហើយ ដល់មកបួសជាខាងក្រោយ ក៏មិនសង្ស័យនឹងពួកអាបត្តិនោះទៀត តែមិនបានបិទបាំងទុកទៅវិញ សង្ស័យនឹងពួកអាបត្តិណា ដែលមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សេចក្តីសង្ស័យនឹងពួកអាបត្តិនោះ តែបិទបាំងទុកទៅវិញ។បេ។ មិនសង្ស័យនឹងពួកអាបត្តិណា ដែលបិទបាំងទុកពីមុនហើយ ដល់មកបួសជាខាងក្រោយ ក៏មិនសង្ស័យ ហើយបិទបាំងទុកពួកអាបត្តិនោះទៀត សង្ស័យនឹងពួកអាបត្តិណា ដែលមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សេចក្តីសង្ស័យនឹងពួកអាបត្តិនោះ ហើយមិនបានបិទបាំងទុកទៀត។បេ។ មិនសង្ស័យនឹងពួកអាបត្តិណា ដែលបិទបាំងទុកពីមុនហើយ ដល់មកបួសជាខាងក្រោយ ក៏មិនសង្ស័យ ហើយបិទបាំងទុកពួកអាបត្តិនោះទៀត
ID: 636798159151208237
ទៅកាន់ទំព័រ៖