ព្រះត្រៃបិដក ភាគ ០៩

 [​៥៣១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​កំពុង​នៅ​បរិវាស​ ​ហើយ​ត្រូវអាបត្តិ​សង្ឃាទិសេស​ជាច្រើន​ ​ក្នុង​ចន្លោះ​ ​បិទបាំង​ទុក​ ​ហើយក៏​សឹក​ចេញទៅ​។​ ​លុះ​បុគ្គល​នោះ​ ​ត្រឡប់​មក​បួស​វិញ​ហើយ​ ​ក៏​មិនបាន​បិទបាំង​អាបត្តិ​ទាំងនោះ​ទុក​ឡើយ​។​ ​សង្ឃ​ត្រូវ​ទាញ​ភិក្ខុ​នោះ​ ​មក​ដាក់​ក្នុង​មូលា​បត្តិ​ ​ហើយ​ត្រូវឲ្យ​សមោធាន​បរិវាស​ ​ដល់​ភិក្ខុ​នោះ​ ​ចំពោះ​អាបត្តិ​ដែល​បិទបាំង​ទុក​ប៉ុន្មាន​ថ្ងៃ​ ​និង​ចំពោះ​អាបត្តិ​ខាងដើម​។​
 [​៥៣២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​កំពុង​នៅ​បរិវាស​ ​ហើយ​ត្រូវអាបត្តិ​សង្ឃាទិសេស​ជាច្រើន​ ​ក្នុង​ចន្លោះ​ ​បិទបាំង​ទុក​ ​ហើយក៏​សឹក​ចេញទៅ​។​ ​លុះ​បុគ្គល​នោះ​ ​ត្រឡប់​មក​បួស​វិញ​ ​ក៏​បិទបាំង​អាបត្តិ​ទាំងនោះ​ទុក​ទៀត​។​ ​សង្ឃ​ត្រូវ​ទាញ​ភិក្ខុ​នោះ​ ​មក​ដាក់​ក្នុង​មូលា​បត្តិ​ ​ហើយ​ត្រូវឲ្យ​សមោធាន​បរិវាស​ ​ដល់​ភិក្ខុ​នោះ​ ​ចំពោះ​អាបត្តិ​ ​ដែល​បិទបាំង​ទុក​ ​ប៉ុន្មាន​ថ្ងៃ​ ​និង​ចំពោះ​អាបត្តិ​ខាងដើម​។​
 [​៥៣៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​កំពុង​នៅ​បរិវាស​ ​ហើយ​ត្រូវអាបត្តិ​សង្ឃាទិសេស​ជាច្រើន​ ​ក្នុង​ចន្លោះ​។​ ​អាបត្តិ​ទាំងនោះ​ ​ភិក្ខុ​នោះ​បិទបាំង​ទុក​ខ្លះ​ ​មិនបាន​បិទបាំង​ទុក​ខ្លះ​។​ ​ភិក្ខុ​នោះ​សឹក​ចេញទៅ​ហើយ​ ​ក៏​ត្រឡប់​មក​បួស​វិញ​ ​ពួក​អាបត្តិ​ណា​ ​ដែល​ខ្លួន​បិទបាំង​ទុក​ពីមុន​ ​ដល់​មក​បួស​ជា​ខាងក្រោយ​ ​ក៏​មិនបាន​បិទបាំង​អាបត្តិ​ទាំងនោះ​ឡើយ​ ​
ថយ | ទំព័រទី ៤១១ | បន្ទាប់
ID: 636798159988786144
ទៅកាន់ទំព័រ៖