ព្រះត្រៃបិដក ភាគ ០៩
ពីមុន ដល់មកបួសជាខាងក្រោយ ក៏បិទបាំងអាបត្តិទាំងនោះទៀត ពួកអាបត្តិណា ដែលខ្លួនមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏មិនបានបិទបាំងអាបត្តិទាំងនោះទៀត។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។
[៥៣៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ។ អាបត្តិទាំងនោះ ភិក្ខុនោះបិទបាំងទុកខ្លះ មិនបានបិទបាំងទុកខ្លះ។ ភិក្ខុនោះសឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ ពួកអាបត្តិណា ដែលខ្លួនបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏បិទបាំងអាបត្តិទាំងនោះទៀត ពួកអាបត្តិណា ដែលខ្លួនមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏ត្រឡប់ជាបិទបាំងអាបត្តិទាំងនោះវិញ។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។
[៥៣៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ តែស្គាល់អាបត្តិ
ID: 636798160666844927
ទៅកាន់ទំព័រ៖