ព្រះត្រៃបិដក ភាគ ០៩
ពួកខ្លះ មិនស្គាល់អាបត្តិពួកខ្លះ ស្គាល់អាបត្តិពួកណា ក៏បិទបាំងពួកអាបត្តិនោះទុក មិនស្គាល់អាបត្តិពួកណា ក៏មិនបានបិទបាំងពួកអាបត្តិនោះទុកឡើយ។ ភិក្ខុនោះសឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ ពួកអាបត្តិណា ដែលខ្លួនស្គាល់ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏នៅតែស្គាល់ពួកអាបត្តិនោះដដែល តែមិនបានបិទបាំងទុក ពួកអាបត្តិណា ដែលខ្លួនមិនស្គាល់ ហើយមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏ត្រឡប់ជាស្គាល់ពួកអាបត្តិនោះ ហើយមិនបានបិទបាំងទុកទៀត។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។
[៥៣៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ តែស្គាល់អាបត្តិពួកខ្លះ មិនស្គាល់អាបត្តិពួកខ្លះ ស្គាល់ពួកអាបត្តិណា ក៏បិទបាំងពួកអាបត្តិនោះទុក មិនស្គាល់ពួកអាបត្តិណា ក៏មិនបានបិទបាំងពួកអាបត្តិនោះទុកឡើយ។ ភិក្ខុនោះសឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ ពួកអាបត្តិណា ដែលខ្លួនស្គាល់ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏នៅតែស្គាល់ពួកអាបត្តិនោះដដែល តែមិនបាន
ID: 636798160985003125
ទៅកាន់ទំព័រ៖