ព្រះត្រៃបិដក ភាគ ០៩

 [​៥៤០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​កំពុង​នៅ​បរិវាស​ ​ហើយ​ត្រូវអាបត្តិ​សង្ឃាទិសេស​ជាច្រើន​ ​ក្នុង​ចន្លោះ​ ​តែ​ស្គាល់​អាបត្តិ​ពួក​ខ្លះ​ ​មិន​ស្គាល់​អាបត្តិ​ពួក​ខ្លះ​ ​ស្គាល់​ពួក​អាបត្តិ​ណា​ ​ក៏​បិទបាំង​ពួក​អាបត្តិ​នោះ​ទុក​ ​មិន​ស្គាល់​ពួក​អាបត្តិ​ណា​ ​ក៏​មិនបាន​បិទបាំង​ពួក​អាបត្តិ​នោះ​ទុក​ឡើយ​។​ ​ភិក្ខុ​នោះ​សឹក​ចេញទៅ​ហើយ​ ​ក៏​ត្រឡប់​មក​បួស​វិញ​ ​ពួក​អាបត្តិ​ណា​ ​ដែល​ខ្លួន​ស្គាល់​ ​ហើយ​បិទបាំង​ទុក​ពីមុន​ ​ដល់​មក​បួស​ជា​ខាងក្រោយ​ ​ក៏​នៅតែ​ស្គាល់​ហើយ​បិទបាំង​ទុក​ពួក​អាបត្តិ​នោះ​ទៀត​ ​ពួក​អាបត្តិ​ណា​ ​ដែល​ខ្លួន​មិន​ស្គាល់​ ​ហើយ​មិនបាន​បិទបាំង​ទុក​ពីមុន​ ​ដល់​មក​បួស​ជា​ខាងក្រោយ​ ​ក៏​ត្រឡប់ជា​ស្គាល់​ពួក​អាបត្តិ​នោះ​ ​តែ​បិទបាំង​ទុក​ទៅវិញ​។​ ​សង្ឃ​ត្រូវ​ទាញ​ភិក្ខុ​នោះ​ ​មក​ដាក់​ក្នុង​មូលា​បត្តិ​ ​ហើយ​ត្រូវឲ្យ​សមោធាន​បរិវាស​ ​ដល់​ភិក្ខុ​នោះ​ ​ចំពោះ​អាបត្តិ​ ​ដែល​បិទបាំង​ទុក​ ​ប៉ុន្មាន​ថ្ងៃ​ ​និង​ចំពោះ​អាបត្តិ​ខាងដើម​។​
 [​៥៤១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​កំពុង​នៅ​បរិវាស​ ​ហើយ​ត្រូវអាបត្តិ​សង្ឃាទិសេស​ជាច្រើន​ ​ក្នុង​ចន្លោះ​ ​តែរ​លឹ​ក​ឃើញ​អាបត្តិ​ពួក​ខ្លះ​ ​រលឹក​មិនឃើញ​អាបត្តិ​ពួក​ខ្លះ​ ​រលឹក​ឃើញ​ពួក​អាបត្តិ​ណា​ ​ក៏​បិទបាំង​ពួក​អាបត្តិ​នោះ​ទុក​ ​រលឹក​មិនឃើញ​ពួក​អាបត្តិ​ណា​ ​ក៏​មិនបាន​បិទបាំង​ពួក​អាបត្តិ​នោះ​ទុក​ឡើយ​។​ ​ភិក្ខុ​នោះ​សឹក​ចេញទៅ​ហើយ​ ​ក៏​ត្រឡប់​មក​បួស​វិញ​ ​
ថយ | ទំព័រទី ៤១៦ | បន្ទាប់
ID: 636798161740946362
ទៅកាន់ទំព័រ៖