ព្រះត្រៃបិដក ភាគ ០៩
[៥៤៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ តែរលឹកឃើញអាបត្តិពួកខ្លះ រលឹកមិនឃើញអាបត្តិពួកខ្លះ រលឹកឃើញពួកអាបត្តិណា ក៏បិទបាំងពួកអាបត្តិនោះទុក រលឹកមិនឃើញពួកអាបត្តិណា ក៏មិនបានបិទបាំងពួកអាបត្តិនោះទុក។ ភិក្ខុនោះសឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ ពួកអាបត្តិណា ដែលខ្លួនរលឹកឃើញ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏នៅតែរលឹកឃើញ ហើយបិទបាំងទុកពួកអាបត្តិនោះដដែល ពួកអាបត្តិណា ដែលខ្លួនរលឹកមិនឃើញ ហើយមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏ត្រឡប់ជារលឹកឃើញ ហើយបិទបាំងទុកពួកអាបត្តិនោះវិញ។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។
[៥៤៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ តែមិនសង្ស័យក្នុងអាបត្តិពួកខ្លះ សង្ស័យក្នុងអាបត្តិពួកខ្លះ មិនសង្ស័យក្នុងពួកអាបត្តិណា ក៏បិទបាំងពួកអាបត្តិនោះទុក សង្ស័យក្នុងពួកអាបត្តិណា ក៏មិនបាន
ID: 636798162728302836
ទៅកាន់ទំព័រ៖