ព្រះត្រៃបិដក ភាគ ០៩
[៧០] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើនិយស្សកម្មដល់ភិក្ខុដែលប្រកបដោយអង្គ៣ដទៃទៀត គឺភិក្ខុមានសីលវិបត្តិ ក្នុងអធិសីល១ ភិក្ខុមានអាចារវិបត្តិក្នុងអជ្ឈាចារ១ ភិក្ខុមានទិដ្ឋិវិបត្តិក្នុងអតិទិដ្ឋិ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើនិយស្សកម្ម ដល់ភិក្ខុដែលប្រកបដោយ អង្គ៣នេះឯង។
[៧១] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើនិយស្សកម្ម ដល់ភិក្ខុដែលប្រកបដោយអង្គ៣ដទៃទៀត គឺភិក្ខុពោលតិះដៀលព្រះពុទ្ធ១ ពោលតិះដៀលព្រះធម៌១ ពោលតិះដៀលព្រះសង្ឃ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើនិយស្សកម្មដល់ភិក្ខុដែលប្រកបដោយអង្គ៣នេះឯង។
[៧២] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើនិយស្សកម្ម ដល់ភិក្ខុ៣ពួកគឺភិក្ខុអ្នកបង្កហេតុ បង្កជំលោះ បង្កវិវាទ បង្កតិរច្ឆានកថា បង្កអធិករណ៍ក្នុងសង្ឃពួក១ ភិក្ខុល្ងង់ មិនឆ្លាស មានអាបត្តិច្រើន
ID: 636797444594186952
ទៅកាន់ទំព័រ៖