ព្រះត្រៃបិដក ភាគ ០៩
[៥៤៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ តែមិនសង្ស័យក្នុងអាបត្តិពួកខ្លះ សង្ស័យក្នុងអាបត្តិពួកខ្លះ មិនសង្ស័យក្នុងពួកអាបត្តិណា ក៏បិទបាំងពួកអាបត្តិនោះទុក សង្ស័យក្នុងពួកអាបត្តិណា ក៏មិនបានបិទបាំងពួកអាបត្តិនោះទុកឡើយ។ ភិក្ខុនោះសឹកចេញទៅហើយ ក៏ត្រឡប់មកបួសវិញ ពួកអាបត្តិណា ដែលខ្លួនមិនសង្ស័យ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏មិនសង្ស័យ ហើយបិទបាំងទុកពួកអាបត្តិនោះទៀត ពួកអាបត្តិណា ដែលខ្លួនសង្ស័យ ហើយមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សេចក្តីសង្ស័យនឹងពួកអាបត្តិនោះ ហើយបិទបាំងទុក។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។
[៥៤៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កំពុងនៅបរិវាស ហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ តែមិនបាន
ID: 636798163812644856
ទៅកាន់ទំព័រ៖