ព្រះត្រៃបិដក ភាគ ០៩
បិទបាំងទុក ហើយប្តេជ្ញាខ្លួនជាសាមណេរ។បេ។ ត្រឡប់ទៅជាមនុស្សឆ្កួត។បេ។ ត្រឡប់ជាមានចិត្តរវើរវាយ។បេ។ ត្រឡប់ជាមានទុក្ខវេទនាគ្របសង្កត់។បេ។ អាបត្តិទាំងឡាយ ភិក្ខុនោះបិទបាំងទុកខ្លះ មិនបានបិទបាំងទុកខ្លះ រឿងបរិវាស ដែលពិស្តារមកហើយយ៉ាងណា បណ្ឌិតត្រូវឲ្យពិស្តារយ៉ាងនោះចុះ។បេ។ ភិក្ខុនោះ ស្គាល់អាបត្តិពួកខ្លះ មិនស្គាល់អាបត្តិពួកខ្លះ។បេ។ រលឹកឃើញអាបត្តិពួកខ្លះ រលឹកមិនឃើញអាបត្តិពួកខ្លះ។បេ។ មិនសង្ស័យក្នុងអាបត្តិពួកខ្លះ សង្ស័យក្នុងអាបត្តិពួកខ្លះ មិនសង្ស័យក្នុងពួកអាបត្តិណា ក៏បិទបាំងពួកអាបត្តិនោះទុក សង្ស័យក្នុងពួកអាបត្តិណា ក៏មិនបានបិទបាំងពួកអាបត្តិនោះទុកឡើយ។ ភិក្ខុនោះ មានទុក្ខវេទនាគ្របសង្កត់។ លុះភិក្ខុនោះ អស់ទុក្ខវេទនាគ្របសង្កត់ហើយ ពួកអាបត្តិណា ដែលខ្លួនមិនសង្ស័យ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏មិនសង្ស័យនឹងពួកអាបត្តិនោះទៀត តែមិនបានបិទបាំងទុក ពួកអាបត្តិណា ដែលខ្លួនសង្ស័យ ហើយមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សេចក្តីសង្ស័យនឹងពួកអាបត្តិនោះ ហើយមិនបានបិទបាំងទុកដដែល។បេ។ ពួកអាបត្តិណា ដែលខ្លួនមិនសង្ស័យ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ
ID: 636798164087260564
ទៅកាន់ទំព័រ៖