ព្រះត្រៃបិដក ភាគ ០៩
ក៏មិនសង្ស័យនឹងពួកអាបត្តិនោះទៀត តែមិនបានបិទបាំងទុក ពួកអាបត្តិណា ដែលខ្លួនសង្ស័យ ហើយមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សង្ស័យ តែបិទបាំងទុកទៅវិញ។បេ។ ពួកអាបត្តិណា ដែលខ្លួនមិនសង្ស័យ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏មិនសង្ស័យ ហើយបិទបាំងពួកអាបត្តិនោះទៀត ពួកអាបត្តិណា ដែលខ្លួនសង្ស័យ ហើយមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សេចក្តីសង្ស័យនឹងពួកអាបត្តិនោះ ហើយមិនបានបិទបាំងទុកទៀត។បេ។ ពួកអាបត្តិណា ដែលខ្លួនមិនសង្ស័យ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏មិនសង្ស័យ ហើយបិទបាំងទុកពួកអាបត្តិនោះទៀត ពួកអាបត្តិណា ដែលខ្លួនសង្ស័យ ហើយមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សេចក្តីសង្ស័យនឹងពួកអាបត្តិនោះ ហើយបិទបាំងទុក។ សង្ឃត្រូវទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ហើយត្រូវឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ និងចំពោះអាបត្តិខាងដើម។
[៥៥០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គួរដល់មានត្ត។បេ។
ID: 636798164361706261
ទៅកាន់ទំព័រ៖