ព្រះត្រៃបិដក ភាគ ០៩

 [​៥៥១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​កំពុង​ប្រព្រឹត្ត​មានត្ត​។​បេ​។​
 [​៥៥២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​គួរ​ដល់​អព្ភានកម្ម​ ​ហើយ​ត្រូវអាបត្តិ​សង្ឃាទិសេស​ជាច្រើន​ ​ក្នុង​ចន្លោះ​ ​តែ​មិនបាន​បិទបាំង​ទុក​ ​ហើយ​សឹក​ចេញទៅ​។​បេ​។​ ​យើង​បាន​សំដែង​ ​អំពី​ភិក្ខុ​ដែល​នៅ​បរិវាស​ ​ឲ្យ​ពិស្តារ​ហើយ​យ៉ាងណា​ ​ចំណែក​ភិក្ខុ​ដែល​គួរ​ដល់​មានត្ត​ ​ប្រព្រឹត្ត​មាន្ត​ ​និង​គួរ​ដល់​អព្ភាន​ ​បណ្ឌិត​គប្បី​ឲ្យ​ពិស្តារ​យ៉ាងនោះ​ចុះ​។​
 [​៥៥៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​គួរ​ដល់​អព្ភាន​ ​ហើយ​ត្រូវអាបត្តិ​សង្ឃាទិសេស​ជាច្រើន​ ​ក្នុង​ចន្លោះ​ ​តែ​មិនបាន​បិទបាំង​ទុក​ ​ហើយ​ប្តេជ្ញា​ខ្លួន​ជា​សាមណេរ​។​បេ​។​ ​ត្រឡប់ទៅ​ជា​ឆ្កួត​។​បេ​។​ ​ត្រឡប់ជា​មានចិត្ត​រវើរវាយ​។​បេ​។​ ​ត្រឡប់ជា​មានទុក្ខ​វេទនា​គ្រប​សង្កត់​។​បេ​។​ ​អាបត្តិ​ទាំងនោះ​ ​ភិក្ខុ​នោះ​ ​បិទបាំង​ខ្លះ​ ​មិនបាន​បិទបាំង​ខ្លះ​។​បេ​។​ ​ស្គាល់​អាបត្តិ​ពួក​ខ្លះ​ ​មិន​ស្គាល់​អាបត្តិ​ពួក​ខ្លះ​។​បេ​។​ ​រលឹក​ឃើញ​អាបត្តិ​ពួក​ខ្លះ​ ​រលឹក​មិនឃើញ​អាបត្តិ​ពួក​ខ្លះ​។​បេ​។​ ​មិន​សង្ស័យ​ក្នុង​អាបត្តិ​ពួក​ខ្លះ​ ​សង្ស័យ​ក្នុង​អាបត្តិ​ពួក​ខ្លះ​ ​មិន​សង្ស័យ​ក្នុង​ពួក​អាបត្តិ​ណា​ ​ក៏​បិទបាំង​ពួក​អាបត្តិ​នោះ​
ថយ | ទំព័រទី ៤២៥ | បន្ទាប់
ID: 636798164778320090
ទៅកាន់ទំព័រ៖