ព្រះត្រៃបិដក ភាគ ០៩
ទុក សង្ស័យក្នុងពួកអាបត្តិណា ក៏មិនបានបិទបាំងពួកអាបត្តិនោះទុកឡើយ។ ភិក្ខុនោះ មានទុក្ខវេទនាគ្របសង្កត់។ ភិក្ខុនោះ អស់ទុក្ខវេទនាគ្របសង្កត់វិញហើយ ពួកអាបត្តិណា ដែលខ្លួនមិនសង្ស័យ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏មិនសង្ស័យនឹងពួកអាបត្តិនោះទៀត តែមិនបានបិទបាំងទុក ពួកអាបត្តិណា ដែលខ្លួនសង្ស័យ ហើយមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សេចក្តីសង្ស័យនឹងពួកអាបត្តិនោះ តែមិនបានបិទបាំងទុកទេ។បេ។ ពួកអាបត្តិណា ដែលខ្លួនមិនសង្ស័យ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏មិនសង្ស័យនឹងពួកអាបត្តិនោះទៀត តែមិនបានបិទបាំងទុក ពួកអាបត្តិណា ដែលខ្លួនសង្ស័យ ហើយមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សេចក្តីសង្ស័យនឹងពួកអាបត្តិនោះ តែបិទបាំងទុកទៅវិញ។បេ។ ពួកអាបត្តិណា ដែលខ្លួនមិនសង្ស័យ ហើយបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏មិនសង្ស័យ ហើយបិទបាំងទុកពួកអាបត្តិនោះទៀត ពួកអាបត្តិណា ដែលខ្លួនសង្ស័យ ហើយមិនបានបិទបាំងទុកពីមុន ដល់មកបួសជាខាងក្រោយ ក៏អស់សេចក្តីសង្ស័យនឹងពួកអាបត្តិនោះ ហើយមិនបានបិទបាំងទុកទេ។បេ។ ពួកអាបត្តិណា ដែលខ្លួនមិនសង្ស័យ ហើយបិទបាំង
ID: 636798165145531093
ទៅកាន់ទំព័រ៖