ព្រះត្រៃបិដក ភាគ ០៩

ទុក​ពីមុន​ ​ដល់​មក​បួស​ជា​ខាងក្រោយ​ ​ក៏​មិន​សង្ស័យ​ ​ហើយ​បិទបាំង​ទុក​ពួក​អាបត្តិ​នោះ​ទៀត​ ​ពួក​អាបត្តិ​ណា​ ​ដែល​ខ្លួន​សង្ស័យ​ ​ហើយ​មិនបាន​បិទបាំង​ទុក​ពីមុន​ ​ដល់​មក​បួស​ជា​ខាងក្រោយ​ ​ក៏​អស់​សេចក្តី​សង្ស័យ​នឹង​ពួក​អាបត្តិ​នោះ​ ​តែ​បិទបាំង​ទុក​។​ ​សង្ឃ​ត្រូវ​ទាញ​ភិក្ខុ​នោះ​ ​មក​ដាក់​ក្នុង​មូលា​បត្តិ​ ​ហើយ​ត្រូវឲ្យ​សមោធាន​បរិវាស​ ​ដល់​ភិក្ខុ​នោះ​ ​ចំពោះ​អាបត្តិ​ ​ដែល​បិទបាំង​ទុក​ ​ប៉ុន្មាន​ថ្ងៃ​ ​និង​ចំពោះ​អាបត្តិ​ខាងដើម​។​
 [​៥៥៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ជាច្រើន​ ​មាន​ចំនួន​គួរ​នឹង​រាប់​បាន​ ​ហើយ​មិនបាន​បិទបាំង​ទុក​ ​ក៏​សឹក​ចេញទៅ​។​បេ​។​ ​មាន​ចំនួន​គួរ​រាប់​មិនបាន​ ​ហើយ​មិនបាន​បិទបាំង​ទុក​ ​ក៏​សឹក​ចេញទៅ​។​បេ​។​ ​ជា​អាបត្តិ​មានឈ្មោះ​តែមួយ​ ​ហើយ​មិនបាន​បិទបាំង​ទុក​ ​ក៏​សឹក​ចេញទៅ​។​បេ​។​ ​ជា​អាបត្តិ​មានឈ្មោះ​ផ្សេងគ្នា​ ​ហើយ​មិនបាន​បិទបាំង​ទុក​ ​ក៏​សឹក​ចេញទៅ​។​បេ​។​ ​ជា​អាបត្តិ​ ​មាន​ចំណែក​ស្មើគ្នា​ ​ហើយ​មិនបាន​បិទបាំង​ទុក​ ​ក៏​សឹក​ចេញទៅ​។​បេ​។​ ​ជា​អាបត្តិ​ ​មាន​ចំណែក​ខុសគ្នា​ ​ហើយ​មិនបាន​បិទបាំង​ទុក​ ​ក៏​សឹក​ចេញទៅ​។​បេ​។​ ​ជា​អាបត្តិ​ ​ដែល​កំណត់​បាន​ ​(​មិន​ច្រឡូកច្រឡំ​)​ ​ហើយ​មិនបាន​បិទបាំង​ទុក​ ​ក៏​សឹក​ចេញទៅ​។​បេ​។​ ​ជា​អាបត្តិ​ ​ដែល​ច្រឡូកច្រឡំ​គ្នា​ ​ហើយ​មិនបាន​បិទបាំង​ទុក​ ​ក៏​សឹក​ចេញទៅ​។​បេ​។​
ថយ | ទំព័រទី ៤២៧ | បន្ទាប់
ID: 636798165447788381
ទៅកាន់ទំព័រ៖