ព្រះត្រៃបិដក ភាគ ០៩
[៥៥៥] មានភិក្ខុពីររូប ត្រូវអាបត្តិសង្ឃាទិសេស ភិក្ខុទាំងនោះយល់ឃើញអាបត្តិសង្ឃាទិសេស ថាជាអាបត្តិសង្ឃាទិសេសមែន តែភិក្ខុមួយរូបបិទបាំងទុក ភិក្ខុមួយរូប មិនបានបិទបាំងទុក។ ភិក្ខុណាបិទបាំងទុក ត្រូវវិនយធរ ឲ្យភិក្ខុនោះសំដែងអាបត្តិទុក្កដចេញ។ ម្យ៉ាងទៀត សង្ឃត្រូវឲ្យបរិវាស ដល់ភិក្ខុនោះ ចំពោះកងអាបត្តិដែលបិទបាំងទុក ប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុទាំងពីររូបចុះ។
[៥៥៦] មានភិក្ខុពីររូប ត្រូវអាបត្តិសង្ឃាទិសេស ភិក្ខុទាំងនោះ មានសេចក្តីសង្ស័យក្នុងអាបត្តិសង្ឃាទិសេស តែភិក្ខុ១រូបបិទបាំងទុក ភិក្ខុ១រូប មិនបានបិទបាំងទុក។ ភិក្ខុណាបិទបាំងទុក ត្រូវវិនយធរ ឲ្យភិក្ខុនោះសំដែងអាបត្តិទុក្កដចេញ។ ម្យ៉ាងទៀត សង្ឃត្រូវឲ្យបរិវាស ដល់ភិក្ខុនោះ ចំពោះកងអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុទាំងពីររូបចុះ។
[៥៥៧] មានភិក្ខុពីររូប ត្រូវអាបត្តិសង្ឃាទិសេស ភិក្ខុទាំងនោះ មានសេចក្តីយល់ឃើញក្នុងអាបត្តិសង្ឃាទិសេស ថាជាអាបត្តិច្រឡូកច្រឡំ
(១) គ្នា តែភិក្ខុ១រូបបិទបាំងទុក ភិក្ខុ១រូប មិនបានបិទបាំងទុក។ ភិក្ខុណា
(១) អាបត្តិសង្ឃាទិសេស ដែលច្រឡូកច្រឡំ ដោយលហុកាបត្តិ មានថុល្លច្ច័យជាដើម (អដ្ឋកថា)។
ID: 636798166000640003
ទៅកាន់ទំព័រ៖