ព្រះត្រៃបិដក ភាគ ០៩
បិទបាំងទុក ត្រូវវិនយធរ ឲ្យភិក្ខុនោះសំដែងអាបត្តិទុក្កដចេញ។ ម្យ៉ាងទៀត សង្ឃត្រូវឲ្យបរិវាស ដល់ភិក្ខុនោះ ចំពោះកងអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុទាំងពីររូបចុះ។
[៥៥៨] មានភិក្ខុពីររូប ត្រូវអាបត្តិច្រឡូកច្រឡំគ្នា ភិក្ខុទាំងនោះមានសេចក្តីយល់ឃើញក្នុងអាបត្តិច្រឡូកច្រឡំគ្នា ថាជាអាបត្តិសង្ឃាទិសេស តែភិក្ខុ១រូប បិទបាំងទុក ភិក្ខុ១រូប មិនបានបិទបាំងទុក។ ភិក្ខុណាបិទបាំងទុក ត្រូវវិនយធរ ឲ្យភិក្ខុនោះសំដែងអាបត្តិទុក្កដចេញ។ ម្យ៉ាងទៀត សង្ឃត្រូវឲ្យបរិវាស ដល់ភិក្ខុនោះ ចំពោះកងអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុទាំងពីររូបចុះ។
[៥៥៩] មានភិក្ខុពីររូប ត្រូវអាបត្តិច្រឡូកច្រឡំគ្នា ភិក្ខុទាំងនោះ ក៏មានសេចក្តីយល់ឃើញក្នុងអាបត្តិច្រឡូកច្រឡំគ្នា ថាជាអាបត្តិច្រឡូកច្រឡំគ្នាមែន តែភិក្ខុ១រូបបិទបាំងទុក ភិក្ខុ១រូប មិនបានបិទបាំងទុក។ ភិក្ខុណាបិទបាំងទុក ត្រូវវិនយធរ ឲ្យភិក្ខុនោះសំដែងអាបត្តិទុក្កដចេញ។ ម្យ៉ាងទៀត សង្ឃត្រូវឲ្យបរិវាស ដល់ភិក្ខុនោះ ចំពោះកងអាបត្តិ ដែលបិទបាំងទុក ប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុទាំងពីររូបចុះ។
ID: 636798166364020787
ទៅកាន់ទំព័រ៖