ព្រះត្រៃបិដក ភាគ ០៩

មិន​មានការ​កំណត់​អាបត្តិ​ពួក១​ ​ភិក្ខុ​នៅ​ច្រឡូកច្រឡំ​ ​ដោយ​គ្រហស្ថ​ ​ដោយ​ការ​ច្រឡូកច្រឡំ​មិន​សមគួរ​ពួក១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​និ​យស្ស​កម្ម​ ​ដល់​ភិក្ខុ៣ពួក​នេះឯង​។​ ​
 [​៧៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​និ​យស្ស​កម្ម​ ​ដល់​ភិក្ខុ៣ពួក​ដទៃទៀត​ ​គឺ​ភិក្ខុ​មាន​សីលវិបត្តិ​ ​ក្នុង​អធិសីល​ពួក១​ ​ភិក្ខុ​មាន​អាចារ​វិបត្តិ​ ​ក្នុង​អជ្ឈាចារ​ពួក១​ ​ភិក្ខុ​មាន​ទិដ្ឋិ​វិបត្តិ​ ​ក្នុង​អតិ​ទិដ្ឋិ​ពួក១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​និ​យស្ស​កម្ម​ ​ដល់​ភិក្ខុ៣ពួក​នេះឯង​។​ ​
 [​៧៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​និ​យស្ស​កម្ម​ ​ដល់​ភិក្ខុ​ទាំងឡាយ៣ពួក​ដទៃទៀត​ ​គឺ​ភិក្ខុ​ពោល​តិះដៀល​ព្រះពុទ្ធ​ពួក១​ ​ពោល​តិះដៀល​ព្រះធម៌​ពួក១​ ​ពោល​តិះដៀល​ព្រះសង្ឃ​ពួក១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​និ​យស្ស​កម្ម​ ​ដល់​ភិក្ខុ​ទាំង៣ពួក​នេះឯង​។​ ​

​ចប់​ ​និ​យស្ស​កម្ម​ ​ដែល​សង្ឃ​ប្រាថ្នា​នឹង​ធ្វើ​ ​មាន​ចំនួន៦​។​

ថយ | ទំព័រទី ៤៣ | បន្ទាប់
ID: 636797444966247605
ទៅកាន់ទំព័រ៖