ព្រះត្រៃបិដក ភាគ ០៩

 [​៥៦០​]​ ​មាន​ភិក្ខុ​ពីរ​រូប​ ​ត្រូវ​សុទ្ធ​កាប​ត្តិ​(​១​)​ ​ភិក្ខុ​ទាំងនោះ​ ​មាន​សេចក្តី​យល់ឃើញ​ ​ក្នុង​សុទ្ធ​កាប​ត្តិ​ ​ថា​ជា​ ​អាបត្តិ​ ​សង្ឃាទិសេស​ទៅវិញ​។​ ​តែ​ភិក្ខុ១រូប​ ​បិទបាំង​ទុក​ ​ភិក្ខុ១រូប​ ​មិនបាន​បិទបាំង​ទុក​។​ ​ភិក្ខុ​ណា​បិទបាំង​ទុក​ ​ត្រូវ​វិនយ​ធរ​ ​ឲ្យ​ភិក្ខុ​នោះ​សំដែង​អាបត្តិ​ទុក្កដ​ចេញ​។​ ​ម្យ៉ាងទៀត​ ​វិនយ​ធរ​ ​ត្រូវឲ្យ​ភិក្ខុ​ទាំងពីរ​រូប​ធ្វើតាម​ធម៌​ ​(​សំដែង​អាប​ត្តិ​នោះ​ៗ​ចេញ​)​។​ ​
 [​៥៦១​]​ ​មាន​ភិក្ខុ​ពីរ​រូប​ ​ត្រូវ​សុទ្ធ​កាប​ត្តិ​ ​ភិក្ខុ​ទាំងនោះ​ ​មាន​សេចក្តី​យល់ឃើញ​ ​ក្នុង​សុទ្ធ​កាប​ត្តិ​ ​ថា​ជា​ ​សុទ្ធ​កាប​ត្តិ​មែន​ ​តែ​ភិក្ខុ១រូប​ ​បិទបាំង​ទុក​ ​ភិក្ខុ១រូប​ទៀត​ ​មិនបាន​បិទបាំង​ទុក​។​ ​ភិក្ខុ​ណា​បិទបាំង​ទុក​ ​វិនយ​ធរ​ត្រូវឲ្យ​ភិក្ខុ​នោះ​សំដែង​អាបត្តិ​ទុក្កដ​ចេញ​។​ ​ម្យ៉ាងទៀត​ ​វិនយ​ធរ​ ​ត្រូវឲ្យ​ភិក្ខុ​ទាំងពីរ​រូប​ធ្វើតាម​ធម៌​។​
 [​៥៦២​]​ ​មាន​ភិក្ខុ​ពីរ​រូប​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ ​ភិក្ខុ​ទាំងនោះ​ ​មាន​សេចក្តី​យល់ឃើញ​ក្នុង​អាបត្តិ​សង្ឃាទិសេស​ ​ថា​ជា​អាបត្តិ​សង្ឃាទិសេស​មែន​ ​តែ​ភិក្ខុ១រូប​ ​គិតថា​នឹង​ប្រាប់​គេ​។​ ​ភិក្ខុ១រូប​ទៀត​ ​គិតថា​ ​នឹង​មិន​ប្រាប់​គេ​។​ ​ភិក្ខុ​នោះ​ ​បិទបាំង​ទុក​អស់​យាម​ជាបឋម​ផង​ ​បិទបាំង​ទុក​អស់​យាម​ ​ជា​គំរប់​ពីរ​ផង​ ​បិទបាំង​ទុក​អស់​យាម​ ​ជា​គំរប់​បី​ផង​ ​លុះ​អរុណរះ​ឡើង​ហើយ​ ​ភិក្ខុ​នោះ​ឈ្មោះថា​ ​បិទបាំង​អាបត្តិ​ទុក​។​ ​ភិក្ខុ​ណា​បិទបាំង​ទុក​ ​វិនយ​ធរ​
​(​១​)​ ​ពួក​លហុកាបត្តិ​ ​មាន​ថុល្លច្ច័យ​ជាដើម​ ​ហៅថា​ ​សុទ្ធ​កាប​ត្តិ​ ​(​អដ្ឋកថា​)​ ​។​
ថយ | ទំព័រទី ៤៣០ | បន្ទាប់
ID: 636798166913412210
ទៅកាន់ទំព័រ៖