ព្រះត្រៃបិដក ភាគ ០៩
ត្រូវឲ្យភិក្ខុនោះសំដែងអាបត្តិទុក្កដចេញ។ ម្យ៉ាងទៀត សង្ឃត្រូវឲ្យបរិវាស ដល់ភិក្ខុនោះ ចំពោះកងអាបត្តិដែលបិទបាំងទុកប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុទាំងពីររូប។
[៥៦៣] មានភិក្ខុពីររូប ត្រូវអាបត្តិសង្ឃាទិសេស ភិក្ខុទាំងនោះ មានសេចក្តីយល់ឃើញក្នុងអាបត្តិសង្ឃាទិសេស ថាជាអាបត្តិសង្ឃាទិសេសមែន ភិក្ខុទាំងនោះ ដើរទៅ ក៏គិតគ្នាថា នឹងប្រាប់គេ។ លុះដល់ពាក់កណ្តាលផ្លូវ ភិក្ខុ១រូប ក៏មានសភាវបិទបាំងកើតឡើងថា នឹងមិនប្រាប់គេទៅវិញ។ ភិក្ខុនោះ បិទបាំងអស់យាមជាបឋមផង បិទបាំងអស់យាម ជាគំរប់ពីរផង បិទបាំងអស់យាម ជាគំរប់បីផង លុះអរុណរះឡើងហើយ ក៏ឈ្មោះថា បិទបាំងអាបត្តិទុក។ ភិក្ខុណាបិទបាំងទុក វិនយធរ ត្រូវឲ្យភិក្ខុនោះសំដែងអាបត្តិទុក្កដចេញ។ ម្យ៉ាងទៀត សង្ឃត្រូវឲ្យបរិវាស ដល់ភិក្ខុនោះ ចំពោះកងអាបត្តិ ដែលបិទបាំងទុកប៉ុន្មានថ្ងៃ ហើយសឹមឲ្យមានត្ត ដល់ភិក្ខុទាំងពីររូបចុះ។
[៥៦៤] មានភិក្ខុពីររូប ត្រូវអាបត្តិសង្ឃាទិសេស ភិក្ខុទាំងនោះ មានសេចក្តីយល់ឃើញ ក្នុងអាបត្តិសង្ឃាទិសេស ថាជាអាបត្តិសង្ឃាទិសេសមែន។ ភិក្ខុទាំងនោះ ក៏ត្រឡប់ទៅជាមនុស្សឆ្កួត។ លុះកាលខាងក្រោយ
ID: 636798167284723448
ទៅកាន់ទំព័រ៖