ព្រះត្រៃបិដក ភាគ ០៩
គួររាប់បាន តែបិទបាំងទុកខ្លះ មិនបានបិទបាំងទុកខ្លះ។ ភិក្ខុនោះ សូមការទាញ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ។ សង្ឃក៏ទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិក្នុងចន្លោះ ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកម្រើក ជាកម្មគួរដល់ហេតុ ហើយឲ្យសមោធានបរិវាស ដោយត្រូវតាមធម៌ តែឲ្យមានត្តមិនត្រូវតាមធម៌ ធ្វើអព្ភានកម្ម ក៏មិនត្រូវតាមធម៌។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ មិនបានបរិសុទ្ធ ចាកអាបត្តិទាំងនោះឡើយ។
[៥៦៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន មានចំនួន គួររាប់បានខ្លះ រាប់មិនបានខ្លះ មានឈ្មោះដូចគ្នាខ្លះ មានឈ្មោះផ្សេងគ្នាខ្លះ មានចំណែកស្មើគ្នាខ្លះ មានចំណែកខុសគ្នាខ្លះ កំណត់បានខ្លះ ច្រឡូកច្រឡំគ្នាខ្លះ។ ភិក្ខុនោះ សូមសមោធានបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ។ សង្ឃក៏ឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំងនោះ។ ភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិសង្ឃាទិសេសជាច្រើនក្នុងចន្លោះ មានចំនួនគួររាប់មិនបាន តែមិនបានបិទបាំងទុក។ ភិក្ខុនោះ ក៏សូមការទាញ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ។ សង្ឃក៏ទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ
ID: 636798168622429960
ទៅកាន់ទំព័រ៖