ព្រះត្រៃបិដក ភាគ ០៩
[៥៧១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន មានចំនួន គួររាប់បានខ្លះ រាប់មិនបានខ្លះ មានឈ្មោះដូចគ្នាខ្លះ មានឈ្មោះផ្សេងគ្នាខ្លះ មានចំណែកស្មើគ្នាខ្លះ មានចំណែកខុសគ្នាខ្លះ កំណត់បានខ្លះ ច្រឡូកច្រឡំគ្នាខ្លះ។ ភិក្ខុនោះ សូមសមោធានបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ។ សង្ឃក៏ឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំងនោះ។ ភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់មិនបាន តែបិទបាំងទុកខ្លះ មិនបានបិទបាំងទុកខ្លះ។ ភិក្ខុនោះ ក៏សូមការទាញ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ។ សង្ឃក៏ទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិក្នុងចន្លោះ ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកម្រើក ជាកម្មគួរដល់ហេតុ ហើយឲ្យសមោធានបរិវាស ត្រូវតាមធម៌ តែឲ្យមានត្តមិនត្រូវតាមធម៌ ធ្វើអព្ភាន ក៏មិនត្រូវតាមធម៌។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ មិនបានបរិសុទ្ធ ចាកអាបត្តិទាំងនោះឡើយ។
[៥៧២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន មានចំនួន គួររាប់បានខ្លះ រាប់មិនបានខ្លះ មានឈ្មោះដូចគ្នាខ្លះ មានឈ្មោះផ្សេងគ្នាខ្លះ មានចំណែកស្មើគ្នាខ្លះ មានចំណែក
ID: 636798169204223237
ទៅកាន់ទំព័រ៖