ព្រះត្រៃបិដក ភាគ ០៩
ខ្លួននៅបរិវាសហើយ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បាន តែមិនបានបិទបាំងទុក។ ភិក្ខុនោះ កំពុងឈរលើផែនដីក្នុងទីនោះ ក៏រលឹកឃើញអាបត្តិក្នុងចន្លោះ នៃអាបត្តិពីមុន និងរលឹកឃើញអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយ។ ភិក្ខុនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន មានចំនួន គួររាប់បានខ្លះ រាប់មិនបានខ្លះ។បេ។ កំណត់បានខ្លះ ច្រឡូកច្រឡំគ្នាខ្លះ អាត្មាអញនោះ បានសូមសមោធានបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ សង្ឃក៏បានឲ្យសមោធានបរិវាស ដល់អាត្មាអញនោះ ចំពោះអាបត្តិទាំងនោះ អាត្មាអញនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បាន តែមិនបានបិទបាំងទុក អាត្មាអញនោះ បានសូមការទាញ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ សង្ឃក៏ទាញអាត្មាអញនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិក្នុងចន្លោះ ដោយកម្មមិនប្រកបដោយធម៌ ជាកម្មកម្រើក ជាកម្មមិនគួរដល់ហេតុ ហើយថែមទាំងឲ្យសមោធានបរិវាស មិនត្រូវតាមធម៌។ អាត្មាអញនោះ សំគាល់ថា ខ្លួននៅបរិវាសហើយ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ
ID: 636798171338415306
ទៅកាន់ទំព័រ៖