ព្រះត្រៃបិដក ភាគ ០៩
មានចំនួនគួររាប់បាន តែមិនបានបិទបាំងទុក អាត្មាអញនោះ កំពុងឈរលើផែនដីក្នុងទីនោះ ហើយក៏រលឹកឃើញអាបត្តិក្នុងចន្លោះ នៃអាបត្តិពីមុន និងរលឹកឃើញអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយ បើដូច្នោះ មានតែអាត្មាអញ សូមការទាញមកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិពីមុនផង ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយផង ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកម្រើក ជាកម្មគួរដល់ហេតុ ហើយសូមសមោធានបរិវាស ឲ្យត្រូវតាមធម៌ សូមមានត្ត ដោយត្រូវតាមធម៌ សូមអព្ភាន ដោយត្រូវតាមធម៌។ ភិក្ខុនោះ សូមការទាញមកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិពីមុនផង ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយផង ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកម្រើក ជាកម្មគួរដល់ហេតុ ហើយសូមសមោធានបរិវាស ដោយត្រូវតាមធម៌ សូមមានត្ត ដោយត្រូវតាមធម៌ សូមអព្ភាន ដោយត្រូវតាមធម៌។ សង្ឃក៏ទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិពីមុនផង ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយផង ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកម្រើក ជាកម្មគួរដល់ហេតុ ហើយឲ្យសមោធានបរិវាស ដោយត្រូវតាមធម៌ ឲ្យមានត្ត ក៏ត្រូវតាមធម៌ ធ្វើអព្ភាន ក៏ត្រូវតាមធម៌។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ទើបបរិសុទ្ធ ចាកអាបត្តិទាំងនោះបាន។
ID: 636798171585279426
ទៅកាន់ទំព័រ៖