ព្រះត្រៃបិដក ភាគ ០៩
[៥៧៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន មានចំនួន គួររាប់បានខ្លះ រាប់មិនបានខ្លះ។បេ។ កំណត់បានខ្លះ ច្រឡូកច្រឡំគ្នាខ្លះ។ ភិក្ខុនោះ សូមសមោធានបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ។ សង្ឃក៏ឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំងនោះ។ ភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បាន ហើយបិទបាំងទុក។បេ។ មានចំនួនគួររាប់បាន ហើយបិទបាំងទុកខ្លះ មិនបានបិទបាំងទុកខ្លះ។ ភិក្ខុនោះ សូមការទាញ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ។ សង្ឃក៏ទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិក្នុងចន្លោះ ដោយកម្មមិនប្រកបដោយធម៌ ជាកម្មកម្រើក ជាកម្មមិនគួរដល់ហេតុ ហើយឲ្យសមោធានបរិវាស មិនត្រូវតាមធម៌។ ភិក្ខុនោះ សំគាល់ថា ខ្លួននៅបរិវាសហើយ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បាន តែបិទបាំងទុកខ្លះ មិនបានបិទបាំងទុកខ្លះ។ ភិក្ខុនោះ កំពុងឈរលើផែនដីក្នុងទីនោះ ក៏រលឹកឃើញអាបត្តិក្នុងចន្លោះ នៃអាបត្តិមុន និងរលឹកឃើញអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយ។ ភិក្ខុនោះ
ID: 636798171849074514
ទៅកាន់ទំព័រ៖