ព្រះត្រៃបិដក ភាគ ០៩

មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​បាន​ត្រូវអាបត្តិ​សង្ឃាទិសេស​ជាច្រើន​ ​មាន​ចំនួន​ ​គួរ​រាប់​បាន​ខ្លះ​ ​រាប់​មិនបាន​ខ្លះ​។​បេ​។​ ​កំណត់​បាន​ខ្លះ​ ​ច្រឡូកច្រឡំ​គ្នា​ខ្លះ​ ​អាត្មាអញ​នោះ​ ​បាន​សូម​សមោធាន​បរិវាស​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ​ទាំងនោះ​ ​សង្ឃ​ក៏​ឲ្យ​សមោធាន​បរិវាស​ ​ដល់​អាត្មាអញ​នោះ​ ​ចំពោះ​អាបត្តិ​ទាំងនោះ​ ​អាត្មាអញ​នោះ​ ​កំពុង​នៅ​បរិវាស​ ​ក៏​ត្រូវអាបត្តិ​សង្ឃាទិសេស​ជាច្រើន​ ​ក្នុង​ចន្លោះ​ ​មាន​ចំនួន​គួរ​រាប់​បាន​ ​តែ​បិទបាំង​ទុក​ខ្លះ​ ​មិនបាន​បិទបាំង​ទុក​ខ្លះ​ ​អាត្មាអញ​នោះ​ ​បាន​សូម​ការ​ទាញ​ ​មក​ដាក់​ក្នុង​មូលា​បត្តិ​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ​ក្នុង​ចន្លោះ​ ​សង្ឃ​ក៏​ទាញ​អាត្មាអញ​នោះ​ ​មក​ដាក់​ក្នុង​មូលា​បត្តិ​ ​ចំពោះ​អាបត្តិ​ក្នុង​ចន្លោះ​ ​ដោយ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ជា​កម្ម​កម្រើក​ ​ជា​កម្ម​មិន​គួរ​ដល់​ហេតុ​ ​ថែមទាំង​ឲ្យ​សមោធាន​បរិវាស​ ​មិន​ត្រូវ​តាម​ធម៌​ ​អាត្មាអញ​នោះ​ ​ក៏​សំគាល់​ថា​ ​ខ្លួន​នៅ​បរិវាស​ហើយ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ជាច្រើន​ ​ក្នុង​ចន្លោះ​ ​ជា​អាបត្តិ​រាប់​បាន​ ​តែ​បិទបាំង​ទុក​ខ្លះ​ ​មិនបាន​បិទបាំង​ទុក​ខ្លះ​ ​អាត្មាអញ​នោះ​ ​កំពុង​ឈរ​លើ​ផែនដី​ក្នុង​ទីនោះ​ ​ហើយក៏​រលឹក​ឃើញ​អាបត្តិ​ក្នុង​ចន្លោះ​ ​នៃ​អាបត្តិ​ពីមុន​ ​និង​រលឹក​ឃើញ​អាបត្តិ​ក្នុង​ចន្លោះ​ ​នៃ​អាបត្តិ​ខាងក្រោយ​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​សូម​ការ​ទាញ​ ​មក​ដាក់​ក្នុង​ ​មូលា​បត្តិ​ ​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ​ក្នុង​ចន្លោះ​ ​នៃ​អាបត្តិ​ពីមុន​ផង​ ​ចំពោះ​អាបត្តិ​ក្នុង​ចន្លោះ
ថយ | ទំព័រទី ៤៤៧ | បន្ទាប់
ID: 636798172101208935
ទៅកាន់ទំព័រ៖