ព្រះត្រៃបិដក ភាគ ០៩
នៃអាបត្តិខាងក្រោយផង ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកម្រើក ជាកម្មគួរដល់ហេតុ ហើយសូមសមោធានបរិវាស ឲ្យត្រូវតាមធម៌ សូមមានត្ត ក៏ត្រូវតាមធម៌ សូមអព្ភាន ក៏ត្រូវតាមធម៌។ ភិក្ខុនោះ ក៏សូមការទាញ មកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិពីមុនផង ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយផង ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកម្រើក ជាកម្មគួរដល់ហេតុ ហើយសូមសមោធានបរិវាស ត្រូវតាមធម៌ សូមមានត្ត ក៏ត្រូវតាមធម៌ សូមអព្ភាន ក៏ត្រូវតាមធម៌។ សង្ឃបានទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិពីមុនផង ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយផង ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកម្រើក ជាកម្មគួរដល់ហេតុ ហើយឲ្យសមោធានបរិវាស ត្រូវតាមធម៌ ឲ្យមានត្ត ក៏ត្រូវតាមធម៌ ធ្វើអព្ភាន ក៏ត្រូវតាមធម៌។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ទើបបរិសុទ្ធ ចាកអាបត្តិទាំងនោះបាន។
[៥៨០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន មានចំនួន គួររាប់បានខ្លះ រាប់មិនបានខ្លះ មានឈ្មោះដូចគ្នាខ្លះ មានឈ្មោះផ្សេងគ្នាខ្លះ មានចំណែកស្មើគ្នាខ្លះ មាន
ID: 636798172433957967
ទៅកាន់ទំព័រ៖