ព្រះត្រៃបិដក ភាគ ០៩
ដែលសង្ឃបានធ្វើនិយស្សកម្មហើយនោះ ក៏សេពគប់ ចូលទៅអង្គុយជិតពួកភិក្ខុ ជាកល្យាណមិត្ត សូមរៀនបាលី និងអដ្ឋកថា ក៏បានជាពហុស្សូត ជាអ្នកទ្រទ្រង់ព្រះត្រៃបិដក អ្នកទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ជាបណ្ឌិត វាងវៃ មានបញ្ញា មានសេចក្តីខ្មាស មានសេចក្តីរអែង ប្រាថ្នាក្នុងសិក្ខា សេយ្យសកភិក្ខុនោះ ក៏ប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ខ្លួនចេញចាកកម្ម ហើយក៏ចូលទៅរកភិក្ខុទាំងឡាយ និយាយយ៉ាងនេះថា ម្នាលលោកទាំងឡាយដ៏មានអាយុ ខ្ញុំ ដែលសង្ឃធ្វើនិយស្សកម្មហើយ បានប្រព្រឹត្តវត្ត ដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយា រលាស់ខ្លួនចេញ ចាកកម្មហើយ ខ្ញុំត្រូវប្រតិបត្តិដូចម្តេចទៀត។ ភិក្ខុទាំងឡាយ ក៏ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។
[៧៧] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូររម្ងាប់និយស្សកម្ម របស់សេយ្យសកភិក្ខុចុះ។ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់និយស្សកម្មរ បស់ភិក្ខុដែលប្រកបដោយអង្គ៥ គឺភិក្ខុឲ្យឧបសម្បទា១ ភិក្ខុឲ្យនិស្ស័យ១ ភិក្ខុឲ្យសាមណេរបម្រើខ្លួន១ ភិក្ខុទទួលការសន្មតិខ្លួនជាអ្នកប្រដៅភិក្ខុនី១
ID: 636797445642352793
ទៅកាន់ទំព័រ៖