ព្រះត្រៃបិដក ភាគ ០៩
សង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បានខ្លះ រាប់មិនបានខ្លះ ហើយបិទបាំងទុក។ ភិក្ខុនោះ សូមការទាញ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ។ សង្ឃក៏ទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិក្នុងចន្លោះ ដោយកម្មមិនប្រកបដោយធម៌ ជាកម្មកម្រើក ជាកម្មមិនគួរដល់ហេតុ ថែមទាំងឲ្យសមោធានបរិវាស មិនត្រូវតាមធម៌។ ភិក្ខុនោះ សំគាល់ថា ខ្លួននៅបរិវាសហើយត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បានខ្លះ រាប់មិនបានខ្លះ ហើយបិទបាំងទុក។ ភិក្ខុនោះ កំពុងឈរលើផែនដី ក្នុងទីនោះ ក៏រលឹកឃើញអាបត្តិ ក្នុងចន្លោះ នៃអាបត្តិពីមុន និងរលឹកឃើញអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយ។ ភិក្ខុនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា អាត្មាអញ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន មានចំនួន គួររាប់បានខ្លះ រាប់មិនបានខ្លះ។បេ។ កំណត់បានខ្លះ ច្រឡូកច្រឡំគ្នាខ្លះ អាត្មាអញនោះ បានសូមសមោធានបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ សង្ឃក៏បានឲ្យសមោធានបរិវាស ដល់អាត្មាអញនោះ ចំពោះអាបត្តិទាំងនោះ អាត្មាអញនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បានខ្លះ
ID: 636798173228473411
ទៅកាន់ទំព័រ៖