ព្រះត្រៃបិដក ភាគ ០៩

រាប់​មិនបាន​ខ្លះ​ ​ហើយ​បិទបាំង​ទុក​ ​អាត្មាអញ​នោះ​ ​បាន​សូម​ការ​ទាញ​ ​មក​ដាក់​ក្នុង​មូលា​បត្តិ​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ​ក្នុង​ចន្លោះ​ ​សង្ឃ​ក៏​ទាញ​អាត្មាអញ​នោះ​ ​មក​ដាក់​ក្នុង​មូលា​បត្តិ​ ​ចំពោះ​អាបត្តិ​ក្នុង​ចន្លោះ​ ​ដោយ​កម្ម​មិន​ប្រកបដោយ​ធម៌​ ​ជា​កម្ម​កម្រើក​ ​ជា​កម្ម​មិន​គួរ​ដល់​ហេតុ​ ​ហើយ​ឲ្យ​សមោធាន​បរិវាស​ ​មិន​ត្រូវ​តាម​ធម៌​ ​អាត្មាអញ​ ​ក៏​សំគាល់​ថា​ ​ខ្លួន​នៅ​បរិវាស​ហើយ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ជាច្រើន​ ​ក្នុង​ចន្លោះ​ ​មាន​ចំនួន​គួរ​រាប់​បាន​ខ្លះ​ ​រាប់​មិនបាន​ខ្លះ​ ​ហើយ​បិទបាំង​ទុក​ ​អាត្មាអញ​នោះ​ ​កំពុង​ឈរ​លើ​ផែនដី​ក្នុង​ទីនោះ​ ​ក៏​រលឹក​ឃើញ​អាបត្តិ​ក្នុង​ចន្លោះ​ ​នៃ​អាបត្តិ​ពីមុន​ ​និង​រលឹក​ឃើញ​អាបត្តិ​ក្នុង​ចន្លោះ​ ​នៃ​អាបត្តិ​ខាងក្រោយ​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​សូម​ការ​ទាញ​ ​មក​ដាក់​ក្នុង​ ​មូលា​បត្តិ​ ​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ​ក្នុង​ចន្លោះ​ ​នៃ​អាបត្តិ​ពីមុន​ផង​ ​ចំពោះ​អាបត្តិ​ក្នុង​ចន្លោះ​ ​នៃ​អាបត្តិ​ខាងក្រោយ​ផង​ ​ដោយ​កម្ម​ប្រកបដោយ​ធម៌​ ​ជា​កម្ម​មិន​កម្រើក​ ​ជា​កម្ម​គួរ​ដល់​ហេតុ​ ​ហើយ​សូម​សមោធាន​បរិវាស​ ​ត្រូវ​តាម​ធម៌​ ​សូម​មានត្ត​ ​ក៏​ត្រូវ​តាម​ធម៌​ ​សូម​អព្ភាន​ ​ក៏​ត្រូវ​តាម​ធម៌​។​ ​ភិក្ខុ​នោះ​ ​សូម​ការ​ទាញ​ ​មក​ដាក់​ក្នុង​មូលា​បត្តិ​ ​នឹង​សង្ឃ​ ​ចំពោះ​អាបត្តិ​ក្នុង​ចន្លោះ​ ​នៃ​អាបត្តិ​ពីមុន​ផង​ ​ចំពោះ​អាបត្តិ​ក្នុង​ចន្លោះ​ ​នៃ​អាបត្តិ​ខាងក្រោយ​ផង​ ​ដោយ​កម្ម​ប្រកបដោយ​ធម៌​ ​ជា​កម្ម​មិន​កម្រើក​ ​ជា​កម្ម​គួរ​ដល់​ហេតុ​ ​ហើយ​សូម​សមោធាន​បរិវាស​ ​ត្រូវ​តាម​ធម៌​ ​សូម​មានត្ត​ ​ក៏​ត្រូវ​តាម​ធម៌
ថយ | ទំព័រទី ៤៥២ | បន្ទាប់
ID: 636798173466337016
ទៅកាន់ទំព័រ៖