ព្រះត្រៃបិដក ភាគ ០៩
សូមអព្ភាន ក៏ត្រូវតាមធម៌។ សង្ឃក៏ទាញភិក្ខុនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិពីមុនផង ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយផង ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកម្រើក ជាកម្មគួរដល់ហេតុ ហើយឲ្យសមោធានបរិវាស ត្រូវតាមធម៌ ឲ្យមានត្ត ក៏ត្រូវតាមធម៌ ធ្វើអព្ភាន ក៏ត្រូវតាមធម៌។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ទើបបរិសុទ្ធ ចាកអាបត្តិទាំងនោះបាន។
[៥៨៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន មានចំនួន គួររាប់បានខ្លះ រាប់មិនបានខ្លះ។បេ។ កំណត់បានខ្លះ ច្រឡូកច្រឡំគ្នាខ្លះ។ ភិក្ខុនោះ សូមសមោធានបរិវាសនឹងសង្ឃ ចំពោះអាបត្តិទាំងនោះ។ សង្ឃក៏ឲ្យសមោធានបរិវាស ដល់ភិក្ខុនោះ ចំពោះអាបត្តិទាំងនោះ។ ភិក្ខុនោះ កំពុងនៅបរិវាស ក៏ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បានខ្លះ រាប់មិនបានខ្លះ ហើយបិទបាំងទុកខ្លះ មិនបានបិទបាំងទុកខ្លះ។ ភិក្ខុនោះ សូមការទាញ មកដាក់ក្នុងមូលាបត្តិនឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ។ សង្ឃក៏
ID: 636798173741682765
ទៅកាន់ទំព័រ៖