ព្រះត្រៃបិដក ភាគ ០៩
សង្ឃក៏ទាញអាត្មាអញនោះ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិក្នុងចន្លោះ ដោយកម្មមិនប្រកបដោយធម៌ ជាកម្មកម្រើក ជាកម្មមិនគួរដល់ហេតុ ហើយឲ្យសមោធានបរិវាស ក៏មិនត្រូវតាមធម៌ អាត្មាអញនោះ ក៏សំគាល់ថា ខ្លួននៅបរិវាសហើយ ក៏ត្រូវអាបត្តិសង្ឃាទិសេសជាច្រើន ក្នុងចន្លោះ មានចំនួនគួររាប់បានខ្លះ រាប់មិនបានខ្លះ ហើយបិទបាំងទុកខ្លះ មិនបានបិទបាំងទុកខ្លះ អាត្មាអញនោះ កំពុងឈរលើផែនដីក្នុងទីនោះ រលឹកឃើញអាបត្តិក្នុងចន្លោះ នៃអាបត្តិពីមុន និងរលឹកឃើញអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយ បើដូច្នោះ មានតែអាត្មាអញ សូមការទាញ មកដាក់ក្នុង មូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិពីមុនផង ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយផង ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកម្រើក ជាកម្មគួរដល់ហេតុ ហើយសូមសមោធានបរិវាស ក៏ត្រូវតាមធម៌ សូមមានត្ត ក៏ត្រូវតាមធម៌ សូមអព្ភាន ក៏ត្រូវតាមធម៌។ ភិក្ខុនោះ ក៏សូមការទាញ មកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិពីមុនផង ចំពោះអាបត្តិក្នុងចន្លោះ នៃអាបត្តិខាងក្រោយផង ដោយកម្មប្រកបដោយធម៌ ជាកម្មមិនកម្រើក ជាកម្មគួរដល់ហេតុ ហើយសូមសមោធានបរិវាស ក៏ត្រូវតាមធម៌ សូមមានត្ត ក៏ត្រូវតាមធម៌ សូមអព្ភាន ក៏ត្រូវតាមធម៌។
ID: 636798174271383062
ទៅកាន់ទំព័រ៖