ព្រះត្រៃបិដក ភាគ ០៩

រឿង​ភិក្ខុ​ពីរ​រូប​ ​សង្ស័យ​ក្នុង​អាបត្តិ​សង្ឃាទិសេស១​ ​រឿង​ភិក្ខុ​ពីរ​រូប​ ​មាន​សេចក្តី​យល់ឃើញ​ថា​ ​អាបត្តិ​ច្រឡូកច្រឡំ​គ្នា១​ ​រឿង​ភិក្ខុ​ពីរ​រូប​មាន​សេចក្តី​យល់ឃើញ​ ​ក្នុង​អាបត្តិ​ច្រឡូកច្រឡំ​គ្នា​ ​ថា​អាបត្តិ​ច្រឡូកច្រឡំ​គ្នា​មែន១​ ​រឿង​ភិក្ខុ​ពីរ​រូប​មាន​សេចក្តី​យល់ឃើញ​ក្នុង​អ​សុទ្ធ​កាប​ត្តិ១​ ​រឿង​ភិក្ខុ​ពីរ​រូប​ ​មាន​សេចក្តី​យល់ឃើញ​ក្នុង​សុទ្ធ​កាប​ត្តិ​នោះ​ថា​ ​ជា​សុទ្ធ​កាប​ត្តិ​មែន​ ​ហើយ​ភិក្ខុ​មួយ​រូប​បិទបាំង​ទុក​ ​ភិក្ខុ​មួយ​រូប​ទៀត​ ​មិនបាន​បិទបាំង​ទុក១​ ​រឿង​ភិក្ខុ​ពីរ​រូប​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ ​ហើយ​ចៀសចេញ​ទៅ១​ ​រឿង​ភិក្ខុ​ពីរ​រូប​ត្រូវអាបត្តិ​សង្ឃាទិសេស​ ​ហើយ​ត្រឡប់ទៅ​ជា​ឆ្កួត១​ ​រឿង​ភិក្ខុ​ពីរ​រូប​ ​និយាយទៅ​នឹង​សង្ឃ​ ​ដែល​កំពុង​សំដែង​បាតិមោក្ខ១​ ​រឿង​សង្ឃ​ទាញ​ភិក្ខុ​ ​មក​ដាក់​ក្នុង​មូលា​បត្តិ១៨វារ​ ​(​៩ជា​អ​វិសុទ្ធិ​ ​៩ជា​វិសុទ្ធិ​)​១​ ​ព្រះ​អាចារ្យ​ទាំងឡាយ​ ​មាន​ប្រក្រតី​នៅក្នុង​មហាវិហារ​ ​ដែល​មាននៅ​ក្នុង​តម្ព​បណ្ណិ​ទ្វីប​ ​(​កោះ​លង្កា​)​ ​ជាទី​ជ្រះថ្លា​ ​ថា​អ្នក​ចែក​នូវ​បទ​ព្រះ​វិន័យ​ ​បាន​សំដែង​ ​(​សមុច្ចយ​ក្ខន្ធ​ក​នេះ​)​ ​ទុក​ ​ដើម្បី​ញុំាង​ព្រះ​សទ្ធម្ម​ ​គឺ​ព្រះពុទ្ធ​សាសនា​ ​ឲ្យ​តាំងនៅ​មាំមួន​ ​ជា​អង្វែង​ទៅ​ហោង​។​
ថយ | ទំព័រទី ៤៥៧
ID: 636798174952031993
ទៅកាន់ទំព័រ៖