ព្រះត្រៃបិដក ភាគ ០៩

ភិក្ខុ​ដែល​សង្ឃ​សន្មត​ឲ្យហើយ​ ​ក៏​នៅតែ​ទៅ​ប្រដៅ​ភិក្ខុនី​ទាំងឡាយ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​មិន​ត្រូវ​រម្ងាប់​និ​យស្ស​កម្ម​ ​របស់​ភិក្ខុ​ដែល​ប្រកបដោយ​ ​អង្គ៥ឡើយ​។​ ​
 [​៧៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​មិន​ត្រូវ​រម្ងាប់​និ​យស្ស​កម្ម​ ​របស់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៥ដទៃទៀត​ ​គឺ​ភិក្ខុ​ដែល​សង្ឃ​ធ្វើ​និ​យស្ស​កម្ម​ ​ព្រោះ​អាបត្តិ​ណា​ ​ហើយ​ត្រឡប់​ត្រូវអាបត្តិ​នោះ​ទៀត១​ ​ឬ​អាបត្តិ​ដទៃ​ ​ប្រហែល​នឹង​អាបត្តិ​មុន​នោះ១​ ​ឬ​អាបត្តិ​ធ្ងន់ជាង​អាបត្តិ​នោះ១​ ​តិះដៀល​និ​យស្ស​កម្ម១​ ​តិះដៀល​ពួក​ភិក្ខុ​អ្នកធ្វើ​និ​យស្ស​កម្ម១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​មិន​ត្រូវ​រម្ងាប់​ ​និ​យស្ស​កម្ម​ ​របស់​ភិក្ខុ​ ​ដែល​ប្រកបដោយ​ ​អង្គ៥នេះ​ទេ​។​ ​
 ​[​៧៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​មិន​ត្រូវ​រម្ងាប់​និ​យស្ស​កម្ម​ ​របស់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៨​ ​គឺ​ភិក្ខុ​ហាម​ឧបោសថ​ ​របស់​ភិក្ខុ​ជា​បកត​ត្ត១​ ​ហាម​បវារណា​ ​របស់​ភិក្ខុ​ជា​បកត​ត្ត១​ ​ធ្វើជា​អ្នកមាន​មាត់ពាក្យ១​ ​ទទួល​នាទី​ជាធំ​ក្នុង​វត្ត១​ ​ឲ្យ​ធ្វើ​ឱកាស​ ​(​ដើម្បី​ចោទ​)​១​ ​ចោទ​គេ១​ ​រំលឹក​គេ១​ ​ប្រកប​ពួក​ភិក្ខុ​ ​(​ឲ្យ​ឈ្លោះ​)​ ​នឹង​ពួក​ភិក្ខុ​ផងគ្នា១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​មិន​ត្រូវ​រម្ងាប់​និ​យស្ស​កម្ម​របស់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៨នេះ​ទេ​។​ ​

​ចប់​ ​និ​យស្ស​កម្ម​ ​មាន​ចំនួន១៨​ ​ដែល​សង្ឃ​មិន​ត្រូវ​រម្ងាប់​។​

ថយ | ទំព័រទី ៤៦ | បន្ទាប់
ID: 636797446012073442
ទៅកាន់ទំព័រ៖